ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ប្រកាសការធ្វើតេស្ត រកមេរោគកូវីដ-១៩ តាមម៉ាស៊ីន PCR ដោយសេរី និងស្ម័គ្រចិត្រ សម្រាប់អ្នកដំណើរ មកដល់ព្រលានយន្តហោះ អន្តរជាតិ

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ថា ក្រសួងសុខាភិបាល អ៊ីស្រាអ៊ែល បានប្រកាសកាលពីថ្ងៃចន្ទថា ការធ្វើតេស្តរកមេរោគកូវីដ-១៩ តាមម៉ាស៊ីន PCR ដោយសេរី និងដោយស្ម័គ្រចិត្ត នឹងត្រូវបានផ្តល់ ជូនដល់អ្នកដំណើរ ដែលចូលមកក្នុងអាកាសយានដ្ឋាន អន្តរជាតិ Ben Gurion ចាប់ផ្តើមថ្ងៃពុធនេះ ។

ក្រសួងបានពន្យល់ថា “មានលទ្ធភាពពិតប្រាកដនៃរលកនៃជំងឺកូវីដ-១៩មួយផ្សេងទៀតក្នុងរដូវរងារ រួមជាមួយនឹងការផ្ទុះឡើងនៃជំងឺផ្តាសាយផងដែរ” ។

ក្រសួងបានឲ្យដឹងទៀតថា “ការធ្វើតេស្ត PCR មិនដូចអង់ទីហ្សែននោះទេ អនុញ្ញាតឱ្យរកឃើញ វីរុសបំប្លែងខ្លួនថ្មី ហើយដូច្នេះត្រូវបានណែនាំ សម្រាប់អ្នកដំណើរ ដែលមកដល់” ។

យោងតាមក្រសួងបានឱ្យដឹងថា អ្នកដំណើរនឹងទទួលបានសារជាអក្សរ លើកទឹកចិត្តពួកគេឱ្យធ្វើតេស្ត PCR នៅពេលចុះចតនៅអាកាសយានដ្ឋាន ៕
គួរបញ្ជាក់ផងដែរថា ប្រទេសអ៊ីស្រាអ៊ែល បានលុបចោលការធ្វើតេស្ត ម៉ាស៊ីន PCR ចាំបាច់សម្រាប់អ្នកដំណើរមកដល់អាកាសយានដ្ឋាន Ben Gurion ដ៏សំខាន់របស់ខ្លួននៅខាងក្រៅទីក្រុង Tel Aviv នៅថ្ងៃទី២០ ខែឧសភា ដោយលើកឡើង ពីការថយចុះនៃការឆ្លងមេរោគកូវីដ-១៩ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top