បរទេស៖ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានបង្ហាញជាសាធារណៈនូវវីដេអូរបស់ជាតិអ៊ុយក្រែនឈ្មោះ Natalya Vovk ដែលត្រូវបានគេកំណត់ថា ជាជនសង្ស័យសំខាន់នៅក្នុងការបំផ្ទុះរថយន្តកាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់អ្នកកាសែត Darya Dugina នៅទីក្រុងមូស្គូ។ វីដេអូដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទបង្ហាញពី Vovk និងកូនស្រីជំទង់របស់នាងបានចូលប្រទេសរុស្ស៊ីនៅខាងក្នុងអគារដែល Dugina រស់នៅ ហើយចាកចេញពីប្រទេសយ៉ាងប្រញាប់ប្រញាល់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា Vovk អាយុ ៤៣ ឆ្នាំត្រូវបាន FSB ដាក់ឈ្មោះកាលពីថ្ងៃចន្ទថា ជាជនសង្ស័យសំខាន់ក្នុងការធ្វើឃាត Dugina ។ ជនជាតិអ៊ុយក្រែនរូបនេះបានមកដល់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី ២៣ ខែកក្កដាដោយប្រើប្រាស់ស្លាកលេខរថយន្តសាធារណៈរដ្ឋប្រជាមានិត Donetsk ដើម្បីជៀសវាងការត្រួតពិនិត្យ។ ខណៈពេលដែលនៅទីក្រុងមូស្គូ ស្រ្តីរូបនេះ បានប្តូរស្លាកលេខលើរថយន្តម៉ាក Mini Cooper របស់នាងទៅកាន់ប្រទេសកាហ្សាក់ស្ថាន ដែលជាអតីតសាធារណរដ្ឋមិត្តភាពសូវៀត។ FSB បាននិយាយថាកាលពីថ្ងៃអាទិត្យបន្ទាប់ពីបំផ្ទុះគ្រាប់បែក, Vovk បានបើកឡានទៅអេស្តូនីជាមួយនឹងស្លាកលេខឡានអ៊ុយក្រែន។
អាជ្ញាធរក៏បាននិយាយថា Vovk ប្រហែលជាបានប្រើកូនស្រីជំទង់របស់នាងធ្វើជារបាំង ដើម្បីផ្លាស់ទីជុំវិញប្រទេសរុស្ស៊ីកាន់តែងាយស្រួល។ នាងបានជួលអាផាតមិនមួយនៅក្នុងអគារដែល Dugina រស់នៅ ហើយត្រូវបានថតបានតាមកាមេរ៉ាទ្វារ៕
ប្រែសម្រួលៈ ណៃ តុលា