ព័ត៌មានអន្តរជាតិ

អាមេរិក អាចនឹងរៀបចំឱ្យអ៊ុយក្រែន វាយប្រហាររុស្ស៊ី បន្ទាប់ពីជំនួយយោធាថ្មីបានប្រកាស

បរទេស៖ កាសែត Washington Post បានអះអាងថា សហរដ្ឋអាមេរិក ប្រហែលជាកំពុងជួយអ៊ុយក្រែន រៀបចំសម្រាប់ការវាយលុក ដែលនឹងកើតឡើងប្រឆាំងនឹងរុស្ស៊ី ដោយកាសែតបានចង្អុលទៅប្រភេទនៃសព្វាវុធ ដែលបង្កើតបានជាជំនួយយោធាចុងក្រោយបំផុត ដែលបានសន្យាដល់ក្រុងគៀវ ដោយមន្ទីរប៉ង់តាហ្គោន។យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ខណៈពេលដែលការ ដឹកជញ្ជូនពីមុនបានដាក់ការសង្កត់ធ្ងន់ពិសេសលើកាំភ្លើង M777 និងប្រព័ន្ធបាញ់បង្ហោះរ៉ុក្កែត HIMARS ជាច្រើនកញ្ចប់ដែលទើបប្រកាសថ្មីដែលមានតម្លៃគិតជាប្រាក់ ៨០០លានដុល្លារ មានរថយន្តការពារគ្រាប់បែក (MRAP) ចំនួន ៤០គ្រឿង និងឧបករណ៍បាញ់មីស៊ីលដែលមានរយៈចម្ងាយខ្លីផងដែរ។

រថយន្តការពារគ្រាប់បែក (MRAP) គឺសំដៅការពារបុគ្គលិកពីការផ្ទុះ និងការពារគ្រាប់កាំភ្លើង ខណៈពេលដែលរមូរដែលភ្ជាប់ទៅនឹងផ្នែកខាងមុខរបស់រថយន្តជួយបង្កើតផ្លូវនៅក្នុងទីវាលដែលមានមីន៕

ប្រែសម្រួលៈ ណៃ តុលា

To Top