ព័ត៌មានអន្តរជាតិ

បទវិភាគ៖ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ពោរពេញទៅដោយចន្លោះអភិវឌ្ឍន៍ ដ៏ទូលំទូលាយ មានអំណោយផល ដល់ពិភពលោកទាំងមូល

នៅថ្ងៃទី ២១ ខែសីហា រថភ្លើងចិន-អឺរ៉ុប(ពីក្រុងXi’an ទៅក្រុង Hamburg )បានបើកបរចេញពីស្ថានីយ៍អន្តរជាតិ Xi’an ។ នេះជារថភ្លើងចិន-អឺរ៉ុបគ្រឿងទី ១ ម៉ឺនក្នុងឆ្នាំនេះ ដែលបានសម្រេចការបើកបររថភ្លើងចិន-អឺរ៉ុបចំនួន ១ ម៉ឺនលើកមុនកាលកំណត់ ១០ ថ្ងៃបើប្រៀបធៀបនឹងឆ្នាំ ២០២១ ។

នាថ្ងៃដដែលនោះ រថភ្លើងល្បឿនលឿនមួយក្រុម និងរថភ្លើងធ្វើតេស្តចម្រុះមួយក្រុម ដែលប្រទេសចិននាំចេញទៅឥណ្ឌូណេស៊ី សម្រាប់ប្រើប្រាស់ក្នុងផ្លូវដែក ល្បឿនលឿនហ្សាការតា-បានឌុង ត្រូវបានដឹកចេញពីកំពង់ផែ Qingdao ប្រទេសចិន ទៅកាន់ឥណ្ឌូណេស៊ី ដែលជាសញ្ញាកត់សម្គាល់ថា រថភ្លើងល្បៀនលឿនដែលចិន នាំចេញជាលើកដំបូង បានចាប់ផ្តើមដឹកជញ្ជូនជាផ្លូវការ ។

រឿងទាំងពីរនេះមានពាក្យគន្លឹះដូចគ្នា គឺ ផ្លូវដែក ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន មានគម្រោងសហប្រតិបតិ្តការ ផ្នែកផ្លូវដែកជាច្រើន វាបានក្លាយជា”កូនសោមាស” សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងតំបន់ ។

សូមបញ្ជាក់ថា តាមទិន្នន័យពាក់ព័ន្ធបានបង្ហាញថា បច្ចុប្បន្ននេះ រថភ្លើងចិន-អឺរ៉ុបបានក្រាលនិងគ្រោងផែនការ គន្លងខ្សែដំណើការចំនួន ៨២ ដែលឆ្ពោះទៅកាន់ទីក្រុងចំនួន ២០០ នៃប្រទេសអឺរ៉ុប ចំនួន ២៤ ប្រភេទទំនិញដឹកជញ្ជូន បានគ្របដណ្តប់ ៥៣ ជំពូក ត្រូវជាជាង ៥ ម៉ឺនប្រភេទ ដែលបូករួមតទាំង រថយន្តទាំងមូល បរិក្ខារគ្រឿងយន្តនិងផលិតផល អេឡិចត្រូនិកជាដើម តម្លៃទំនិញសរុបមានជិត ៣ សែនលានដុល្លារអាមេរិក ។

ក្រៅពីនេះ អ្វីដែលនឹងទទួលបាន ផលប្រយោជន៍ដូចគ្នា ពីប្រការនេះគឺ ប្រជាជននៅតំបន់តាមបណ្តោយផ្លូវដែក ល្បឿនលឿនហ្សាការតា-បានឌុងផងដែរ ។ ផ្លូវដែកល្បឿនលឿន ហ្សាការតា-បានឌុង មានប្រវែងសរុប ១៤២ គីឡូម៉ែត្រ ល្បឿនលឿនបំផុត ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង បានប្រើបច្ចេកវិទ្យា និងស្តង់ដារចិនទាំងស្រុង បន្ទាប់ពីសាងសង់រួច វានឹងក្លាយជាផ្លូវដែក ល្បឿនលឿនខ្សែទីមួយ នៃឥណ្ឌូណេស៊ីនិងអាស៊ីអាគ្នេយ៍ ។ លើសពីនេះទៅទៀត បន្ទាប់ពីផ្លូវដែកល្បឿនលឿន ហ្សាកាតា-បាងឌុង ត្រូវបានសាងសង់រួច និងដាក់ឱ្យប្រើប្រាស់ ពេលវេលាធ្វើដំណើរ ពីក្រុងហ្សាកាតាទៅក្រុង Bandung នឹងត្រូវកាត់បន្ថយពីជាងបីម៉ោង នាពេលបច្ចុប្បន្នមកនៅត្រឹមប្រហែល ៤០ នាទី នេះនឹងផ្តល់ភាពងាយស្រួលយ៉ាងខ្លាំង ដល់ការធ្វើដំណើររបស់ប្រជាជនក្នុងតំបន់ ក៏ដូចជាជំរុញដល់ការ អភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់ផងដែរ ។

តាមការផ្សាយដំណឹងបានឱ្យដឹងថា ផ្លូវដែកល្បឿនលឿន ហ្សាការតា-បានឌុង ជានិមិត្តសញ្ញានៃកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ” និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងឥណ្ឌូណេស៊ី ហើយក៏ជាគម្រោងសាងសង់ នៅក្រៅប្រទេសនៃផ្លូវដែក ល្បឿនលឿនចិន ដែលសាងសង់ជាប្រព័ន្ធ និងមានលក្ខណៈពេញលេញផងដែរ ។

នាពេលបច្ចុប្បន្ននេះ ក្នុងបរិបទដែលពិភពលោក បាននិងកំពុងស្ថិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំង និងការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលមិនធ្លាប់ មានក្នុងរយៈពេល ១ រយឆ្នាំ ថែមទាំងការប៉ះទង្គិច ខាងភូមិសាស្ត្រនយោបាយ ដូចជាវិបត្តិអ៊ុយក្រែនជាដើម ការអភិវឌ្ឍសកល បាននិងកំពុងប្រឈម នឹងការសាកល្បងជាច្រើន ។ ពីរថភ្លើងចិន-អឺរ៉ុបដល់ផ្លូវដែក ល្បឿនលឿនហ្សាកាតា-បាងឌុង សមិទ្ធផលគួរឱ្យកត់សម្គាល់ នៃ”ខ្សែក្រវាត់និងផ្លូវ”ទាំងនេះ ជាសក្សីនៃកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់ប្រទេសចិន ដើម្បីជួយពិភពលោក ឱ្យដោះស្រាយ”ឱនភាពអភិវឌ្ឍន៍” និងជំរុញការអភិវឌ្ឍរួម ។

បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការស្តីពីការរួមគ្នា កសាង”ខ្សែក្រវាត់និងផ្លូវ”ជាមួយប្រទេសចំនួន ១៤៩ និងអង្គការអន្តរជាតិចំនួន ៣២ ហើយបានបង្កើតគម្រោង សហប្រតិបត្តិការចំនួនជាង ៣០០០ ដែលមានទំហំវិនិយោគជិត ១ ទ្រីលានដុល្លារអាមេរិក ។ ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទំនិញរវាងចិន និងបណ្តាប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” បានឡើងដល់ ១១,៦ ទ្រីលានយាន់ប្រាក់ចិន ការបណ្តាក់ទុនដោយផ្ទាល់របស់ចិន នៅប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” បានឡើងដល់ ១សែន៣ម៉ឺន៨ពាន់៤រយ៥លានយាន់ប្រាក់ចិន ។

អាចប៉ាន់ប្រមាណថា នៅពេលអនាគត រថភ្លើងចិន-អឺរ៉ុប កាន់តែច្រើននឹងបង្កើនល្បឿន ក្នុងការសម្រេចបាននូវភាពឈ្នះ-ឈ្នះ ហើយគម្រោងនានា អំពីជីវភាពរស់នៅរបស់ប្រជាជន ក៏នឹងរៀបរាប់ពីរឿងរ៉ាវ នៃការអភិវឌ្ឍរួមកាន់តែច្រើនផងដែរ ៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top