ព័ត៌មានអន្តរជាតិ

Update ៖ សហរដ្ឋអាមេរិក នឹងប្រកាសកញ្ចប់ជំនួយយោធាថ្មី ដែលមានទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារ សម្រាប់ផ្តល់ដល់អ៊ុយក្រែន

វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ មន្ត្រីអាមេរិកមួយរូប បានលើកឡើងថា សហរដ្ឋអាមេរិក នឹង ប្រកាសកញ្ចប់ ជំនួយសន្តិសុខថ្មីមួយ សម្រាប់អ៊ុយក្រែន ប្រហែល៣ពាន់លានដុល្លារ នៅព្រឹកថ្ងៃពុធ នេះ ពោលគឺនៅក្នុងអ្វីដែលនឹងក្លាយជាជំនួយដ៏ធំបំផុត តែមួយគត់សម្រាប់ទីក្រុងគៀវ ចាប់តាំងពីការឈ្លានពាន របស់រុស្ស៊ីអស់រយៈកាល៦ខែមកហើយ ។

គួរបញ្ជាក់ថា កញ្ចប់នេះកំពុងត្រូវបានរៀបចំឱ្យស្រប នឹងថ្ងៃឯករាជ្យរបស់អ៊ុយក្រែន នៅថ្ងៃពុធនេះ ។

កញ្ចប់នេះប្រើប្រាស់មូលនិធិ ពីគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ហៅកាត់ថា (USAI) ដែលសមស្របដោយសភា ដើម្បីអនុញ្ញាតឱ្យរដ្ឋបាលលោក បៃដិន ទិញអាវុធពីឧស្សាហកម្ម ជាជាងយកអាវុធពីស្តុកអាវុធ របស់អាមេរិកដែលមានស្រាប់ ។

ថ្លែងក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ មន្ត្រីរូបនេះ បានលើកឡើងថា សព្វាវុធថ្មីនេះហាក់បីដូចជាមិនរួមបញ្ចូល ប្រភេទអាវុធដែលមិនត្រូវ បានផ្តល់ឲ្យយោធា អ៊ុយក្រែនពីមុនមកនោះទេ ។ ប៉ុន្តែមន្ត្រីរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា វានឹងផ្តោតលើគ្រាប់រំសេវ និងគោលដៅរយៈពេល មធ្យមបន្ថែមទៀត ដូចជាប្រព័ន្ធការពារជាដើម ។

នៅក្រោមមូលនិធិ USAI អាវុធអាចចំណាយ ពេលរាប់ខែដើម្បីទៅដល់អឺរ៉ុប ដោយសារក្រុមហ៊ុនត្រូវទិញពួកគេ ។

មន្ត្រីរូបនេះបានលើកឡើងថា បរិមាណ និងអាវុធចម្រុះអាចផ្លាស់ប្តូរមុនការប្រកាសជាផ្លូវការ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top