Covid-19

ពិតជាមិនធម្មតាទេ ត្រឹម ២៤ម៉ោង កូរ៉េខាងត្បូង មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជិត ១៤ម៉ឺនករណី

សេអ៊ូល៖ ប្រភពពីអាជ្ញាធរសុខាភិបាលបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៣,៩៣៣៩ករណី គិតត្រឹមពាក់កណ្តាលអធ្រាត្រ ថ្ងៃអង្គារធៀបនឹង ២៤ ម៉ោងមុន ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ២២,៥៨៨,៦៤០ករណី។

យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថា ករណីផ្ទុកប្រចាំថ្ងៃបានធ្លាក់ចុះពី ១៥០,២៥៨ករណីកាលពីថ្ងៃមុន និងទាបជាងចំនួន ១៨០,៧៦៣ករណី កាលពីមួយសប្តាហ៍មុន។

សម្រាប់សប្តាហ៍មុន ចំនួនករណី ដែលបានបញ្ជាក់ជាមធ្យមប្រចាំថ្ងៃគឺ ១២៩,៤៧៣ករណី ក្នុង ចំណោម ករណី ថ្មី នេះ ៤៥៦ ករណី ត្រូវ បាន នាំ ចូល ពី បរទេស ដែល ធ្វើ ឲ្យ ចំនួន សរុប កើន ដល់ ៥៦ ១៦០ នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ចំនួនអ្នកឆ្លងដែលស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរមានចំនួន ៥៧៣ នាក់ កើនឡើង ៨៦ នាក់ពីថ្ងៃមុន។ ការស្លាប់ចំនួន ៦៣នាក់ទៀតត្រូវបានបញ្ជាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់មានចំនួន ២៦,២២៤នាក់ ហើយអត្រាមរណភាពសរុប គឺ ០,១២ ភាគរយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top