តេអេរ៉ង់ ៖ ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់បានរាយការណ៍ថា ការសិក្សាថ្មីមួយបង្ហាញថា នៅឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានចូលរួមក្នុងសង្រ្គាមជិត ៤០០លើកនៅទូទាំងពិភពលោក ចាប់តាំងពីការបង្កើតឡើង ក្នុងឆ្នាំ១៧៧៦។
ការសិក្សាដែលមានចំណងជើងថា Introducing the Military Intervention Project: A New Dataset on U.S. Military Intervention, 1776-2019 បានឲ្យដឹងថា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ កងទ័ពសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែក និងមីស៊ីលជាមធ្យមចំនួន ៤៦ គ្រាប់ជារៀងរាល់ថ្ងៃ នៅលើទឹកដី នៃប្រទេសដទៃទៀត ។
សង្រ្គាម “គ្មានទីបញ្ចប់” ដែលទីក្រុងវ៉ាស៊ីនតោនបានលាងជម្រះថា ជា “ប្រតិបត្តិការយោធា សកម្មភាពរបស់ប៉ូលីស ឬការបង្កើតមនុស្សធម៌” មានគោលបំណងគាំទ្រ “អ្វីដែលហាក់ដូចជាសសរស្តម្ភសំខាន់មួយ របស់សហរដ្ឋអាមេរិក ពោលគឺ បរិវេណឧស្សាហកម្មយោធា” ។
របាយការណ៍នេះបានដកស្រង់សម្តីលោក Julius Mbaluto អ្នកវិភាគនយោបាយ ដែលលើកឡើងថា ប្រទេសនេះ “រៀបចំផែនការសង្រ្គាមដោយចេតនា” ហើយត្រូវបានគណនាថា ប្រហែលជាការលក់អាវុធជាអតិបរមា” របាយការណ៍នេះ បានដកស្រង់សម្តីលោក Julius Mbaluto អ្នកវិភាគនយោបាយ ដោយលើកឡើងថា មានការ ឃុបឃិតគ្នា ដែលអាចកើតមាន រវាងក្រុមហ៊ុនផលិត អាវុធអាមេរិក និងអ្នកបង្កើតគោលនយោបាយ បរទេសក្នុងការលើកកម្ពស់សង្គ្រាម៕
ប្រែសម្រួល ឈូក បូរ៉ា