ថៃ៖ សាស្ត្រាចារ្យផ្នែកច្បាប់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក Prawit Wongsuwan មិនអាចរំលាយសភា ឬតែងតាំងរដ្ឋមន្ត្រី ថ្មីណាមួយបានទេ ដោយសារការសម្រេចចិត្តទាំងពីរនេះ ត្រូវការការយល់ព្រមពីព្រះមហាក្សត្រ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Jade Donavanik ប្រធានមហាវិទ្យាល័យច្បាប់ នៃមហាវិទ្យាល័យបញ្ញាវន្អាស៊ី បាននិយាយអំពីតួនាទី និងអំណាចរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ។ លោកថា ទោះជាយ៉ាងណាក៏ដោយ លោក Prawit អាចស្នើថវិកា និងផ្ទេរមន្ត្រីរដ្ឋាភិបាល ដូចដែលវាស្ថិតនៅក្នុង អំណាចទូទៅរបស់នាយករដ្ឋមន្ត្រី។
លោក Jade បាននិយាយថា ប្រសិនបើលោក Prawit ចង់រំលាយសភា លោកគួរតែសញ្ជឹងគិតថាតើគួរទុកឲ្យនាយករដ្ឋមន្ត្រីពិតប្រាកដធ្វើជំនួសឬអត់។
លោកបន្ថែមថា លោក Prawit ចាំបាច់ត្រូវចាំថា សមាជិកសភាត្រូវបានជ្រើសរើសដោយពលរដ្ឋ ហើយចាប់តាំងពីតំណាងប្រជាពលរដ្ឋ ជ្រើសរើសនាយករដ្ឋមន្ត្រីមក លោកគួរតែអនុញ្ញាត ឱ្យនាយករដ្ឋមន្ត្រីពិតប្រាកដធ្វើសកម្មភាពដូចជា ការតែងតាំងរដ្ឋមន្ត្រីថ្មី ឬរំលាយសភា៕ ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
