ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ កំពុងប៉ះពាល់ធ្ងន់ធ្ងរ សូម្បីតែក្រដាស សម្រាប់បន្ទប់ទឹក

បរទេស៖ យោងតាមការបញ្ជាក់ ដោយលោក Martin Krengel ប្រធានសមាគម អ្នកផលិតក្រដាស របស់ អាល្លឺម៉ង់ Die Papierindustrie កាលពីថ្ងៃម្សិលមិញ បានលើកឡើងថា វិបត្តិទីផ្សារហ្គាស របស់អឺរ៉ុប បានបង្ក
ឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ និងការកាត់បន្ថយផលិតកម្ម នៅក្នុងវិស័យផលិតក្រដាស អនាម័យ ក្នុងបន្ទប់ទឹក។

លោក Krengel បានពោលថា៖ពួកយើងគឺជាផលិតកម្ម ដែលពឹងផ្អែកខ្លាំង ទៅលើថាមពលហ្គាស ដើម្បីផលិតក្រដាស អនាម័យនានា ហើយប្រសិនបើ យើងគ្មានហ្គាសទេនោះ ពួកយើងនឹងមិនអាចធានា បាននូវការផ្គត់ផ្គង់ និងស្ថេរភាពនៃការផលិតនោះ បានឡើយ។

យោងតាមទិន្នន័យ ដែលបានធ្វើឡើង ដោយ Die Papierindustrie បានបង្ហាញថា ពលរដ្ឋអាល្លឺម៉ង់ គ្រប់គ្នាអាចប្រើប្រាស់ ដុំក្រដាសបន្ទប់ទឹក យ៉ាងហោចណាស់ ១៣៤ដុំ ជារៀងរាល់ឆ្នាំ។

គួរឲ្យដឹងដែរថាប៉ុន្មានខែចុងក្រោយនេះ ទាំងអឺរ៉ុបនិងអាល្លឺម៉ង់ ផងត្រូវបានរុស្សី កាត់បន្ថយការផ្គត់ផ្គង់ ហ្គាសយ៉ាងច្រើន៕

ប្រែសម្រួល៖ស៊ុនលី

To Top