បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា សមាជិកសភាអាមេរិកផ្សេងទៀតហើយបានបំពេញទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់។
ជាការឆ្លើយតបរដ្ឋាភិបាល ទីក្រុងប៉េកាំងបានធ្វើការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ច លើកនេះថាជាសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលចិនហើយបែរជា ធ្វើការគាំទ្រទៅនឹងក្រុមជនផ្តាច់ខ្លួនខុសច្បាប់ទៅវិញ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ រដ្ឋាភិបាលកោះតៃវ៉ាន់បានធ្វើការប្រកាសថា៖ ភ្ញៀវដ៏មានសារៈសំខាន់ផ្សេងទៀតនឹងធ្វើដំណើរមកដល់ទីក្រុងតៃប៉ិតាមរយៈ ជើងហោះហើរយោធា របស់អាមេរិកដោយ ក្នុងនោះអ្នកផលិតព័ត៌មាន The Fox បានកំណត់បានថា អ្នកនយោបាយរូបនោះគឺជាសមាជិកសភាលោក Marsha Blackburn ។
បន្ទាប់ពីបានចុះចតនៅឯអាកាសយានដ្ឋាន Songshan ហើយនោះមន្ត្រីជាន់ខ្ពស់រូបនេះ តាមផែនការនឹងត្រូវជួបជាមួយនឹង ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai In Wen នៅថ្ងៃសុក្រនេះ៕
ប្រែសម្រួល៖ ស៊ុន លី