ព័ត៌មានអន្តរជាតិ

លោក Putin ចេញបញ្ជាបង្កើន ចំនួនយោធា ១០ភាគរយ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា ប្រធានាធីបតីនៃប្រទេសរុស្សីលោក Vladimir Putin បានធ្វើការចុះហត្ថលេខាទៅលើ ក្រិត្យថ្មីមួយដែលអាចមើលឃើញថា យោធាថ្មីចំនួន ១៣៧០០០នាក់ទៀត នឹងត្រូវដាក់បន្ថែមចូលទៅក្នុង កងកម្លាំងយោធារបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

បច្ចុប្បន្ននៅក្នុងជួរកងទ័ព របស់រុស្សីគេជឿជាក់ថា មានកងកម្លាំងយោធាសរុបតែត្រឹមជាង ១លាននាក់ប៉ុណ្ណោះ ហើយបុគ្គលិកសីវិលមានប្រមានជា ៩០ម៉ឺននាក់ ហើយក្នុងការបង្កើនចំនួនទ័ពនេះផងដែរលោក Putin ក៏បាន
ចុះហត្ថលេខាទៅលើការផ្គត់ផ្គង់ ថវិកាមួយចំនួនធំបន្ថែមទៀតផងដែរ។

គួរឲ្យដឹងដែរថាកន្លងមកលោកខាងលិច បាននាំគ្នាចេញផ្សាយថា យោធារុស្សីចន្លោះពី ៧០០០០ទៅ៨០០០០នាក់ បានបាត់បង់ជីវិតនៅក្នុងសង្គ្រាមប្រឆាំងគ្នា ជាមួយនឹងអ៊ុយក្រែន គិតចាប់តាំងតែពីខែកុម្ភៈ ពោលគឺមានរយៈពេល
ជាង៦ខែមកហើយ។

ប្រភពមិនទាន់ច្បាស់លាស់មួយចំនួន បានបញ្ជាក់ក្រុមអ្នកជ្រើសរើសយោធាថ្មី បានធ្វើដមណើរទៅតាមគុកនានា ក្នុងប្រទេសអ្នកទោសដែលជិតផុតកំណត់ និងអ្នកទោសដែលកំពុង ចង់ស្វែងរកលុយជាដើម ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top