ព័ត៌មានអន្តរជាតិ

អាមេរិក៖ រុស្សី ប្រើប្រាស់ទីតាំងចំនួន ២១កន្លែង ដើម្បីដំណើរការ និងធ្វើទារុណកម្ម​ ជនជាតិអ៊ុយក្រែន

វ៉ាស៊ីនតោន៖ របាយការណ៍មួយបានឲ្យដឹង​ កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ី និងភ្នាក់ងាររបស់ពួកគេ នៅក្នុងអ៊ុយក្រែន កំពុងប្រតិបត្តិការទីតាំងចំនួន ២១ទីតាំង នៅក្នុងប្រទេស ដែលហែកហួរដោយសង្រ្គាម ដើម្បីឃុំខ្លួន សួរចម្លើយ និងឃុំខ្លួនទាហាន និងជនស៊ីវិល។

របាយការណ៍ដែលបានបោះពុម្ពផ្សាយ ដោយអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Yale ដោយមានការគាំទ្រពីក្រសួងការបរទេស បានប្រើប្រាស់រូបភាពផ្កាយរណប និងការប្រមូលទិន្នន័យ ប្រភពបើកចំហ ដើម្បីកំណត់ទីតាំង។

ទីតាំងទាំងនោះរួមបញ្ចូលសាលារៀន នៅក្នុងភូមិ Bezimenne និង Kozatske មជ្ឈមណ្ឌលក្រុងនៅ Manhush និង Nikolske និងពន្ធនាគារនៅ Makiivka និង Olenivka នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។

មន្ទីរពិសោធន៍ស្រាវជ្រាវមនុស្សធម៌ របស់សាលាសុខភាពសាធារណៈ Yale ដែលទទួលខុសត្រូវ ចំពោះរបាយការណ៍នេះ គឺជាដៃគូនៅក្នុងកម្មវិធី Conflict Observatory ដែលឧបត្ថម្ភថវិកាដោយក្រសួងការបរទេស។

គួរបញ្ជាក់ថា វាត្រូវបានបង្កើតឡើងនៅឆ្នាំនេះ ដើម្បីវិភាគភស្តុតាង នៃឧក្រិដ្ឋកម្មសង្រ្គាម ដែលគេជឿថា ប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ី នៅអ៊ុយក្រែន៕​ប្រែសមករួល ឈូក បូរ៉ា

To Top