ព័ត៌មានអន្តរជាតិ

លោក ប្រាយុទ្ធ ចាន់អូចា នៅតែទទូចថា លោកជារដ្ឋមន្រ្តីការពារជាតិ ក្រោយមានការប៉ុនប៉ងឱ្យចុះចេញពីតំណែងនេះថែមទៀត

" "

បរទេស ៖ ឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា បានទទូចថា លោកនឹង បន្តធ្វើការជារដ្ឋមន្ត្រីការពារជាតិ បើទោះបីជាមានការអំពាវនាវ កាន់តែច្រើនឡើង ឱ្យលោកចុះចេញ ពីតួនាទីនេះមួយទៀតក៏ដោយ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រភព នៅក្រសួងការពារជាតិថៃ គឺឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា មិនបានចូលបម្រើ ការងារ នៅក្រសួងទេ កាលពីថ្ងៃព្រហស្បតិ៍ ។ ប្រភពបាននិយាយថា លោកបានធ្វើជាប្រធាន កិច្ចប្រជុំពីចម្ងាយ របស់ក្រុមប្រឹក្សាការពារជាតិ តាមរយៈវីដេអូ ទូរគមនាគមន៍ នៅក្នុងអ្វី ដែលត្រូវ បានគេមើលឃើញថា ជាការប៉ុនប៉ង ដើម្បីបន្ធូរបន្ថយសម្ពាធ ដែលកំពុងកើនឡើង លើរូបលោកឱ្យចុះចេញពីតំណែង ជារដ្ឋមន្ត្រីការពារជាតិ ផងដែរ។

" "

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អចិន្ត្រៃយ៍របស់ក្រសួង អគ្គមេបញ្ជាការរង កងយោធពលភូមិន្ទរបស់ថៃ មេបញ្ជាការកងទ័ពជើងទឹក និងទ័ពអាកាស ព្រមទាំងនាយទាហាន ជាន់ខ្ពស់ផងដែរ។

" "

ឧត្តមសេនីយ Kongcheep បានមានប្រសាសន៍ថា “លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា អាច ឬមិនចូលបម្រើការងារនៅក្រសួង វាអាស្រ័យលើការងារ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top