ព័ត៌មានអន្តរជាតិ

ចិន និងអាមេរិក ឈានដល់កិច្ចព្រមព្រៀង សហប្រតិបត្តិការត្រួតពិនិត្យសវនកម្ម

ប៉េកាំង៖ គណៈកម្មការនិយតកម្មមូលបត្រចិន (CSRC) និងក្រសួងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការត្រួតពិនិត្យសវនកម្ម ជាមួយក្រុមប្រឹក្សាត្រួតពិនិត្យគណនេយ្យក្រុមហ៊ុន សាធារណៈសហរដ្ឋអាមេរិក (PCOB) កាលពីថ្ងៃសុក្រ។

វាគឺជាជម្រើសឈ្នះៗទាំងអស់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការត្រួតពិនិត្យសវនកម្មឆ្លងព្រំដែន ដោយអនុលោមតាមច្បាប់ និងធានានូវបណ្តាញដែលគ្មានការរារាំង សម្រាប់ក្រុមហ៊ុនក្នុងការចុះបញ្ជី នៅក្រៅប្រទេស ដែលផ្តល់អត្ថប្រយោជន៍ដល់ ទីផ្សារមូលធននៃប្រទេសទាំងពីរ អ្នកចេញប័ណ្ណ ក៏ដូចជាវិនិយោគិនសកល ជាមួយអាជ្ញាធរ។

បច្ចុប្បន្នមានក្រុមហ៊ុនសវនកម្មចិនជាង ៣០ ដែលបានចុះបញ្ជីជាមួយ PCAOB និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការផ្តល់សេវាសវនកម្ម ដល់ក្រុមហ៊ុនចិនជាង ២០០ ដែលបានចុះបញ្ជីនៅលើទីផ្សារ មូលធនសហរដ្ឋអាមេរិក។

អស់រយៈពេលជាងមួយទសវត្សរ៍មកនេះ CSRC និងក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បានរក្សាការទំនាក់ទំនង និងការពិគ្រោះយោបល់ជាមួយ PCAOB និងនិយតករសហរដ្ឋអាមេរិកផ្សេងទៀត ហើយពួកគេបានព្យាយាមរកវិធីផ្សេងៗ នៃកិច្ចសហប្រតិបត្តិការ។

CSRC បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះសង្កត់ធ្ងន់លើ គោលការណ៍នៃការទៅវិញទៅមក ដោយសារកិច្ចព្រមព្រៀង មានកាតព្វកិច្ចស្មើភាពគ្នាលើភាគីទាំងពីរ ដោយបន្ថែមថា វិសាលភាពនៃកិច្ចសហប្រតិបត្តិការ ក្រោមកិច្ចព្រមព្រៀងរួមមានការ ជួយដល់ការត្រួតពិនិត្យ និងការស៊ើបអង្កេតរបស់ក្រុមហ៊ុនសវនកម្ម ពាក់ព័ន្ធដែលធ្វើឡើងដោយអាជ្ញាធរ។

កិច្ចព្រមព្រៀងនេះក៏កំណត់វិធីសាស្រ្ត នៃកិច្ចសហប្រតិបត្តិការផងដែរ។ យោងតាម CSRC ភាគីទាំងពីរនឹងទំនាក់ទំនង និងសម្របសម្រួលជាមុន ដើម្បីរៀបចំផែនការ សម្រាប់ការត្រួតពិនិត្យ និងការស៊ើបអង្កេត ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top