វៀងច័ន្ទ៖ រដ្ឋាភិបាល ឡាវ បានណែនាំដល់ភ្នាក់ងារ ពាក់ព័ន្ធឱ្យចាត់វិធានការ កាន់តែខ្លាំងឡើង ដើម្បីដោះស្រាយបញ្ហានានា ចាប់ពីភាពងាយរង គ្រោះម៉ាក្រូសេដ្ឋកិច្ច ការកែលម្អបរិយាកាសវិនិយោគ ការសងបំណុល និងការដោះស្រាយគ្រោះមហន្តរាយធម្មជាតិ។
ការណែនាំនេះត្រូវបានចេញ ក្នុងអំឡុង ពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរយៈពេលពីរថ្ងៃ របស់រដ្ឋាភិបាល ដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ដឹកនាំដោយនាយករដ្ឋមន្ត្រីឡាវលោក Phankham Viphavanh និងមានការចូលរួមពីសមាជិក គណៈរដ្ឋមន្ត្រី កិច្ចប្រជុំបានប្រាប់អង្គភាព ដែលទទួលខុសត្រូវក្នុងការធានាការ ផ្គត់ផ្គង់ប្រេងឥន្ធនៈគ្រប់គ្រាន់ នៅទូទាំងប្រទេស និងគ្រប់គ្រង អតិផរណា និងអត្រាប្តូរប្រាក់ឱ្យកាន់តែប្រសើរឡើង។
អ្នកនាំពាក្យរដ្ឋាភិបាលឡាវលោកស្រី Thippakone Chanthavongsa បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងវៀងចន្ទន៍ថា “វិស័យដែលទទួលខុសត្រូវ និងត្រូវតែយកចិត្តទុកដាក់ បន្ថែមទៀតលើការគ្រប់គ្រងតម្លៃ ផលិតផលនៅលើទីផ្សារ និង ការដោះស្រាយបំណុល សាធារណៈរបស់ប្រទេស តាមមធ្យោបាយផ្សេងៗ ជាពិសេសបំណុល ដែលជំពាក់ដោយ សហគ្រាសរដ្ឋ”។
លោកស្រី បញ្ជាក់ថា វាជាការចាំបាច់ ក្នុងការចៀសវាង ការសងបំណុលថ្មី ព្រោះរដ្ឋាភិបាល បានសន្យាថា មិនអនុញ្ញាត ឱ្យប្រទេសនេះ មានការសង បំណុល នោះទេ ។
រដ្ឋាភិបាលក៏បានសន្យាថា នឹងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ ដើម្បីជំរុញការវិនិយោគ ឯកជនបន្ថែមទៀត និងធានាឱ្យមានការរីកចម្រើន ជាបន្តបន្ទាប់ នៃការវិនិយោគបរទេស ដែលត្រូវបានអនុម័តរួចហើយ៕
ប្រែសម្រួល ឈូក បូរ៉ា