ព័ត៌មានអន្តរជាតិ

បកស្រាយអំពី បម្រែបម្រួលរបស់ចិន ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ-ប្រទេសចិន តភ្ជាប់ជាមួយពិភពលោក កាន់តែឆាប់រហ័ស និងស៊ីជម្រៅ

“ខ្ញុំមានអាយុ៥៥ឆ្នាំ ហើយនៅតែអាចទទួល បានកិច្ចសន្យាការងារថេរ វាមិនមែនជារឿងធម្មតាទេ នៅក្នុងប្រទេសអាល្លឺម៉ង់!”។ អ្នកដែលនិយាយបែបនេះគឺលោក Thomas Krajnicki បានធ្វើការងារនៅឃ្លាំងអាល្លឺម៉ង់ នៃក្រុមហ៊ុន Yuxinou ពីខែកញ្ញា ឆ្នាំ២០១៩មក។

លោកតែងតែនិយាយទៅកាន់មនុស្សជុំវិញថា “ឥឡូវ មានការងារកាន់តែច្រើន ចាប់ពីផលិតផលឧស្សាហកម្មធុនស្រាលរហូតដល់ម៉ាស៊ីនគ្រឿងចក្រធំៗ មានទាំងអស់។”

ក្រុមហ៊ុនដឹកជញ្ជូន Yuxinou បង្កើតឡើងនៅឆ្នាំ ២០១២ ប្រកបអាជីវកម្មដឹកជញ្ជូនទំនិញតាមរថភ្លើង ពីប្រទសចិនដល់អឺរ៉ុប។

នៅមហាដីគោកអឺរ៉ាស៊ី ជើងរថភ្លើងពីប្រទេសចិនដល់អឺរ៉ុបបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ បានឈានដល់ជិត ៩០០ ដងបើប្រៀបធៀបនៅឆ្នាំដែលបើកដំណើរការរថភ្លើង។ បច្ចុប្បន្ន ជាមធ្យមជារៀងរាល់ថ្ងៃមានរថភ្លើង ៤២ គ្រឿង បានបើកបរទៅវិញទៅមករវាងទីក្រុងចំនួនជាង ១៩០ នៃទ្វីបអឺរ៉ុប និងប្រទេសចិន ហើយនាំមកកាលានុវត្តភាពថ្មីដល់ទីក្រុងតាមបណ្តោយខ្សែផ្លូវដែក។

ពេលវេលាបានវិលត្រឡប់ទៅខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈពេលវិធានការការពារពាណិជ្ជកម្មកំពុងកើនឡើង ប្រទេសចិនបានបើកទូលំទាយយ៉ាងមុតមាំនិងបង្កើត វេទិកាដ៏ធំមួយសម្រាប់ទំនិញសកលចូលទៅលក់ក្នុងទីផ្សារចិន។  លោក Owen Messick អគ្គនាយកប្រចាំតំបន់ប្រទេសចិន(សញ្ជាតិអាមេរិក)នៃក្រុមហ៊ុន dōTERRA ដែលជាសហគ្រាសប្រេង ក្រអូបធំជាងគេលើសកលលោក នៅតែមានការចងចាំដូចថ្មីៗចំពោះបទពិសោធន៍ដំបូងៗរហូតមកដល់បច្ចុប្បន្ននេះ។

នៅពេលនោះ ដោយមានចិត្តចង់សាកល្បង លោកបានដាក់ពាក្យសុំស្តង់តូចមួយ ដែលមានទំហំ៩ម៉ែត្រការ៉េនៅក្នុងពិព័រណ៍នាំចូលអន្តរជាតិ ចិនលើកដំបូង។លោកមិននឹកស្មានថា វាគ្រាន់តែជាការសាកល្បងបែបនេះ បានស្វែងរកប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសម្រាប់ក្រុមហ៊ុន។

លោក Owen Messick បានថ្លែងថា “ពេលនោះពួកយើងគ្រាន់តែជាក្រុមហ៊ុនតូចមួយ តែប្រទេសចិនបានផ្តល់ឱកាសជាច្រើនសម្រាប់ឱ្យពួកយើង អភិវឌ្ឍនៅទីនេះ ប្រទេសចិនមានទីផ្សារធំល្មម។”

តាម «របាយការណ៍អំពីបរិយាកាសធ្វើអាជីវកម្ម» ដែលធនាគារពិភពលោកបានផ្សាយ ជារៀងរាល់ឆ្នាំបានឱ្យដឹងថា ចំណាត់ថ្នាក់ពិភពលោក នៃបរិយាកាសធ្វើអាជីវកម្មរបស់ប្រទេសចិនបានឡើងពីចំណាត់ថ្នាក់លេខទី ៩០ នៅឆ្នាំ ២០១៥ ដល់ចំណាត់ថ្នាក់លេខទី ៣១ នៅឆ្នាំ ២០២០ កើនឡើងចំនួន ៥៩ លេខ។ ធនាគារពិភពលោកបានវាយតម្លៃថា នេះជាសមិទ្ធផលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ។

ប្រទេសចិនពេលបច្ចុប្បន្ន បានមានកម្រិតរួមបញ្ចូលដោយស៊ីជម្រៅជាមួយពិភពលោក ដែលមិនធ្លាប់មានពីមុន ទំហំពាណិជ្ជកម្មទំនិញបានកើនឡើង ១៤.៧ទ្រីលានបើប្រៀបធៀបនឹងរយៈពេល១០ឆ្នាំមុន ចំណែកទឹកប្រាក់ទីផ្សារអន្តរជាតិបានកើនឡើងដល់ ១៣.៥%, តភ្ជាប់កាន់តែស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ជាមធ្យម ទំនិញក្នុងតម្លៃ ៧៣.៤៩ លានយាន់ប្រាក់ចិនបានចេញចូលប្រទេសចិន និងពិភពលោករៀងរាល់នាទី។ ប្រទេសចិនពេលបច្ចុប្បន្ន មិនគ្រាន់តែជា “រោងចក្រពិភពលោក”ប៉ុណ្ណោះទេ ក៏ជា “ទីផ្សារពិភពលោក”ដែលប្រទេសនានាចូលចិត្តផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន

To Top