ព័ត៌មានអន្តរជាតិ

Update ៖ ចំនួនអ្នកស្លាប់ ដោយគ្រោះទឹកជំនន់ នៅប៉ាគីស្ថាន កើនឡើងដល់ជាង ១ពាន់នាក់

អ៊ីស្លាម៉ាបាដ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ថា ចំនួនអ្នកស្លាប់ ដោយសារទឹក ជំនន់ខ្យល់មូសុង នៅក្នុងប្រទេសប៉ាគីស្ថាន គិតចាប់តាំងពីខែមិថុនា បានកើនឡើង ដល់ ១.០៣៣នាក់ នេះបើយោង តាមតួលេខ ដែលបានចេញផ្សាយ នៅថ្ងៃអាទិត្យនេះដោយអាជ្ញាធរ គ្រប់គ្រងគ្រោះមហន្តរាយជាតិ របស់ប្រទេស ហៅកាត់ (NDMA) ។

អាជ្ញាធរបានឲ្យដឹងថា មនុស្ស១១៩នាក់ បានស្លាប់ក្នុងរយៈពេល២៤ម៉ោងមុន ខណៈដែលភ្លៀងធ្លាក់ខ្លាំង បានបន្តវាយប្រហារ ផ្នែកខ្លះនៃប្រទេស ។

ខ្យល់មូសុងប្រចាំឆ្នាំ មានសារៈសំខាន់ សម្រាប់ការស្រោចស្រពដំណាំ និងការបំពេញបឹង និងទំនប់នៅទូទាំងឧបទ្វីបឥណ្ឌា ប៉ុន្តែជារៀងរាល់ឆ្នាំ វាក៏នាំមកនូវរលក នៃការបំផ្លិចបំផ្លាញផងដែរ ។

ក្រុមមន្ត្រីបានលើកឡើងថា ទឹកជំនន់នៅរដូវមូសុង ឆ្នាំនេះ បានប៉ះពាល់ដល់មនុស្សជាង ៣៣លាននាក់ ដែលម្នាក់ក្នុងចំណោមប្រជាជន ប៉ាគីស្ថាន៧នាក់ បានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ ផ្ទះជិត១លានខ្នង ។

អាជ្ញាធរ NDMA បានឲ្យដឹងថា ដំណាំដាំដុះជាង២លានហិកតា ត្រូវបានបំផ្លាញ ផ្លូវថ្នល់ប្រវែង៣.៤៥១គីឡូម៉ែត្រត្រូវបានបំផ្លាញ និងស្ពានចំនួន១៤៩ ត្រូវបានជន់លិច ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top