ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី បណ្តោះអាសន្នថៃ ដាក់ពង្រាយយោធា ជួយក្រុងបាងកក ការពារទឹកជំនន់

បរទេស ៖ ការបញ្ចេញសកម្មភាពនេះ បានកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីស្តីទី គឺលោកឧត្តមសេនីយ៍ Prawit Wongsuwan បានទាក់ទងអភិបាល ក្រុងបាងកក Chadchart Sittipunt កាលពីថ្ងៃសៅរ៍ ដោយនិយាយថា រដ្ឋាភិបាលបានត្រៀម ខ្លួនរួចជាស្រេច ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង ការពារទឹកជំនន់ ។

យោងតាមវែបសាយ The Nation ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Prawit ដែល ទទួល ខុស ត្រូវ លើ ការ គ្រប់ គ្រង ទឹកជាតិ ក៏បានផ្តល់ លេខទូរសព្ទ ផ្ទាល់របស់លោកទៅ Chadchart ដែរ។

ឆ្លើយតបនឹងការផ្តល់ជូននេះ ខាងសាលាក្រុង បានស្នើសុំកម្លាំងទាហានចំនួន ៥០នាក់ ដើម្បីជួយរៀបចំរបាំងបាវ ខ្សាច់នៅតំបន់ចំនួនពីរគឺ នោះគឺ បាវខ្សាច់ ១៦ ០០០ នៅសួនសាធារណៈក្រោមស្ពាន Taksin ក្នុងសង្កាត់ Sathorn ដើម្បីការពារទីក្រុងបាងកក ភាគខាងត្បូង។

បាវខ្សាច់ចំនួន ៨ ០០០ ទៅ ១០ ០០០ បាវ នៅក្នុងកំពង់ផែ Royal Thai Naval Dockyard ក្នុងសង្កាត់ Bangkok Noi ដើម្បីការពារតំបន់ Thonburi ៕

ប្រែសម្រួលៈ ណៃ តុលា

To Top