ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក នឹងបង្កើនការដឹកជញ្ជូន អាវុធជំនួយតាមផ្លូវទឹក ទៅឲ្យអ៊ុយក្រែន

បរទេស៖ យោងតាមការអះអាង ដោយក្រុមមន្ត្រីរបស់មន្ទីរប៉ង់តាហ្គោន ដែលបានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកយកព័ត៌មាន របស់កាសែតវ៉ាស៊ិនតោនប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យម្សិលមិញ នេះបានឲ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើការបង្កើនការងារ ប្រតិបត្តិការដឹកជញ្ជូនអាវុធ បន្ថែមទៀត តាមផ្លូវទឹកទៅឲ្យ ប្រទេសអ៊ុយក្រែន។

ជាធម្មតាប៉ង់តាហ្គោន បានផ្តោតសំខាន់ទៅលើ កិច្ចការងារដឹកជញ្ជូនអាវុធ តែតាមជើងហោះហើរប៉ុណ្ណោះ ចំពោះជំនួយជាយោធាទាំងឡាយ ទៅឲ្យរដ្ឋាភិបាលអ៊ុយក្រែន គិតចាប់តាំងតែពី ពេលប្រតិបត្តិការយោធា ដោយរុស្សី ត្រូវបានធ្វើឡើងកាលពិខែកុម្ភៈ ហើយបានដឹកជញ្ជូន តាមនាវាខ្លះៗ ប៉ុណ្ណោះ ប៉ុន្មានសប្តាហ៍ក្រោយមក។

ប៉ុន្តែលើកនេះអាមេរិក បានដាក់ផែនការថ្មី ក្នុងការបង្កើនការដឹកជញ្ជូន តាមផ្លូវទឹកម្តងជាមួយនឹង អាវុធធុនធ្ងន់ ដូចជាប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែក Howitzers ជាដើមនិងអាវុធធុនធ្ងន់ ផ្សេងទៀតផង។

ប្រភពដដែល បានបន្តបញ្ជាក់បែបនេះថា ទោះបីជាការដឹកជញ្ជូនតាមការហោះហើរ មានភាពរហ័សក្តី ពីព្រោះថាអាវុធអាមេរិក នឹងដឹកត្រង់ទៅដល់អឺរ៉ុប ប៉ុន្តែចំពោះការដឹកជញ្ជូន តាមនាវាវាមាន ភាពល្អប្រសើរជាង ចំពោះគុណភាព ពីព្រោះថាអាវុធច្រើនជាង ដែលអាមេរិកអាចដឹក ទៅដល់អ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top