ព័ត៌មានអន្តរជាតិ

រុស្ស៊ី គេចពីការដួលរលំសេដ្ឋកិច្ច ប៉ុន្តែការធ្លាក់ចុះ បានចាប់ផ្តើមហើយ

ស៊ីអិនអិន៖ រយៈពេល ៦ខែបន្ទាប់ពីការលុកលុយអ៊ុយក្រែន រុស្ស៊ីត្រូវបានជាប់គាំង នៅក្នុងសង្គ្រាមដែលខ្លួន មិនបានគិតទុកជាមុន ប៉ុន្តែវាកំពុងទទួលបានភាពជោគជ័យ នៅផ្នែកខាងមុខមួយទៀត សេដ្ឋកិច្ច ដែលពឹងផ្អែកលើប្រេងរបស់ខ្លួន ស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅ ប៉ុន្តែបង្ហាញថាមានភាពធន់ខ្លាំង ជាងការរំពឹងទុក។

លោក Andrey Nechaev ដែលជារដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់រុស្ស៊ី នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ បានលើកឡើងថា “ខ្ញុំកំពុងបើកបរឆ្លងកាត់ទីក្រុងម៉ូស្គូ ហើយការកកស្ទះចរាចរណ៍ដូចគ្នា នៅទីនោះដូចពីមុន” ។

ការត្រៀមខ្លួនរបស់ចិន និងឥណ្ឌា ក្នុងការចាប់យកប្រេងរុស្ស៊ី ដែលមានតំលៃថោកបានជួយ ប៉ុន្តែលោក Nechaev និងអ្នកវិភាគផ្សេងទៀតឲ្យដឹងថា សេដ្ឋកិច្ចរបស់រុស្ស៊ី បានចាប់ផ្តើមធ្លាក់ចុះ ហើយទំនងជាប្រឈមមុខ នឹងការជាប់គាំងយូរដែលជាផលវិបាក នៃទណ្ឌកម្មរបស់លោកខាងលិច ។

នៅលើផ្ទៃខាងលើ មិនមានការផ្លាស់ប្តូរច្រើននោះទេ បិទមុខហាងទទេមួយចំនួន ដែលធ្លាប់មានម៉ាកយីហោលោកខាងលិច ដែលបានភៀសខ្លួនចេញពីប្រទេស ក្នុងចំនួនរាប់រយ។

McDonalds (MCD) ឥឡូវត្រូវបានគេហៅថា “Vkusno i tochka” ហើយនោះហើយជាប្រេនមួយនេះ” ហើយហាងកាហ្វេ Starbucks (SBUX) ឥឡូវនេះកំពុងបើកដំណើរការឡើងវិញជាបណ្តើរៗ ក្រោមស្លាកយីហោ Stars Coffee ដែលមានន័យថា អ្វីៗត្រូវបានផ្លាស់ប្ដូរ។

ការចាកចេញរបស់អាជីវកម្មលោកខាងលិច និងរលកបន្ទាប់ពីរលក នៃការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដែលផ្តោតលើការនាំចេញថាមពល ដ៏សំខាន់របស់រុស្ស៊ី និងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន កំពុងមានផលប៉ះពាល់ ប៉ុន្តែមិនមែនតាមរបៀប ដែលមនុស្សជាច្រើនបានរំពឹងទុកនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top