បរទេស៖ ខ្យល់មូសុងនិរតីដែលបោកបក់លើសមុទ្រ Andaman និងឈូងសមុទ្រថៃ នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង ពីតំបន់ភាគខាងកើត ខាងត្បូង និងកណ្តាល ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ នៅក្នុងប្រទេសថៃ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នាយកដ្ឋានឧតុនិយមថៃ នៅថ្ងៃច័ន្ទក៏បានព្យាករណ៍ថា ខ្យល់មូសុងនិរតីនឹងកាន់តែខ្លាំង ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ ហើយនាំមកនូវភ្លៀងធ្លាក់បន្ថែមទៀត នៅទូទាំងប្រទេស។
ក្រសួងបានព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងសម្រាប់តំបន់ខាងជើង បូព៌ា ខាងត្បូង និងកណ្តាល ហើយក៏បានព្រមានពីជំនន់ទឹកភ្លៀង ជាពិសេសនៅតាមបណ្តោយផ្លូវទឹក ក្បែរតំបន់វាលទំនាប និងតំបន់ទំនាប៕ ប្រែសម្រួលៈ ណៃ តុលា

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
