យល់ដឹងពីយុគសម័យថ្មី ធ្វើឱ្យពិភពលោក ស្វែងយល់ពីចរន្តវិវឌ្ឍន៍ រីកចម្រើន របស់ប្រទេសចិន ។ ស្ថានីយទូរទស្សន៍ CGTN និងមជ្ឈមណ្ឌល កម្មវិធីភាសាប្រទេសអឺរ៉ុប និងអាមេរិកឡាទីន របស់អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍ មជ្ឈិមចិន បានរួមគ្នាចេញផ្សាយ បញ្ជីកម្មវិធីសំខាន់ៗ ជាច្រើនភាសា សម្រាប់ផ្សព្វផ្សាយ នៅបរទេស ក្រោមប្រធានបទ“ប្រទេសចិន ក្នុងយុគសម័យថ្មី” កម្មវិធីដ៏ល្អផូរផង់ ជាច្រើន ដែលអាចបង្ហាញ ពីបម្រែបម្រួល របស់ប្រទេសចិន ក្នុងរយៈពេល១០ឆ្នាំកន្លង ទៅក្នុងយុគសម័យថ្មី នឹងបង្ហាញមុខ ចំពោះទស្សនិកជនបរទេស តាមរយៈវេទិកាច្រើនភាសា របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ។
ទាំងរឿងរ៉ាវអំពីជីវភាព រស់នៅ របស់ប្រជាជនចិន និងការសង្កេតការណ៍ និងគិតពិចារណា របស់អ្នកគិត នៅលើពិភពលោក ទាំងមូលដែល បាននិងកំពុង សម្លឹងមើលអនាគត ទាំងការដើរលេងរបស់យុវជន លោកខាងលិច នៅវិថីតូចធំ និងជនបទរបស់ចិន ព្រមនិងការច្នៃប្រឌិតថ្មី និងការបន្តវេន ក្នុងការរួមបញ្ចូលគ្នា រវាងវប្បធម៌បូព៌ានិងបស្ចិមប្រទេស ។ ល ។ កម្មវិធីសំខាន់ៗ ដែលបានចេញផ្សាយលើកនេះ បានផលិតតាមរយៈទស្សនៈ “គំនិតបូកវប្បធម៌បូក បច្ចេកវិទ្យា”របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ហើយបានប្រើប្រាស់ចក្ខុវិស័យអន្តរជាតិតាមរបៀបពហុមេឌា ក្នុងន័យបង្ហាញការអភិវឌ្ឍ និងបម្រែបម្រួលរបស់ប្រទេសចិន ដើម្បីបើកបង្គួចមួយសម្រាប់ ឱ្យទស្សនិកជន នៅលើពិភពលោក ទាំងមូលយល់ដឹង ពីយុគសម័យថ្មី ៕
វិទ្យុមិត្តភាពកម្ពុជាចិន