ព័ត៌មានអន្តរជាតិ

លោក Huang Kunming សង្កត់ធ្ងន់ថា គួរតែបំពេញវប្បធម៌ ជឿនលឿន និងស្មារតី នៃយុគសម័យ ទៅក្នុងបណ្តាញអ៊ីនធើណេត

នៅថ្ងៃទី ២៨ ខែសីហា សន្និសីទអរិយធម៌ បណ្តាញអ៊ីនធើណេតចិន ឆ្នាំ ២០២២ បានបើកធ្វើនៅទីក្រុងTianjin ប្រទេសចិន។ លោក Huang Kunming សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនបានចូលរួមនិង ថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ដោយសង្កត់ធ្ងន់ថា គួរតែសិក្សានិងអនុវត្តយ៉ាង ស៊ីជម្រៅនូវទស្សនៈសំខាន់ៗរបស់លោក Xi Jinping អគ្គលេខាធិកានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការកសាងអរិយធម៌ នៃបណ្តាញអ៊ីនធើណេត ។

លោក Huang Kunming បានចង្អុលបង្ហាញថា ចាប់តាំងពីបើកធ្វើសមាជបក្ស កុម្មុយនីស្តចិនលើកទី ១៨ មក គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ដែលមានលោក Xi Jinping ជាប្រមុខស្នូល បានចាត់ចែងការងារ ដ៏សំខាន់មួយចំនួន ដើម្បីពង្រឹងការកសាង អរិយធម៌នៃបណ្តាញអ៊ីនធើណេត ដែលធ្វើឱ្យ និន្នាការ អភិវឌ្ឍន៍ នៃបណ្តាញអ៊ីនធើណេត មានភាពកាន់តែល្អប្រសើរឡើង ការកសាង អរិយធម៌ នៃបណ្តាញអ៊ីនធើណេត ទទួលបាន ប្រសិទ្ធភាព យ៉ាងលេចធ្លោ ។ យើងត្រូវតែជ្រោង ទង់មនោគមវិជ្ជាជានិច្ច ប្រកាន់ខ្ជាប់ទិសដៅ នយោបាយដ៏ត្រឹមត្រូវ បណ្តុះបណ្តាលនិង អនុវត្តគុណតម្លៃស្នូល នៃសង្គមនិយម ពង្រឹងការ បង្កើតនិង ការអនុវត្តក្រមសីលធម៌ របស់អ្នកប្រើប្រាស់អ៊ីនធើណេត ជំរុញការរួមបញ្ចូល យ៉ាងជិតស្និទ្ធរវាងអភិបាល កិច្ចបណ្តាញ អ៊ីនធើណេតបែបចម្រុះ និងការកសាងអរិយធម៌ នៃបណ្តាញអ៊ីនធើណេត ដើម្បីបំពេញវប្បធម៌ជឿនលឿន និងស្មារតី នៃយុគសម័យទៅក្នុងបណ្តាញ អ៊ីនធើណេត៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top