ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះ របស់ចក្រភពអង់គ្លេស បានខូច បន្ទាប់ពីចាប់ផ្តើមធ្វើសមយុទ្ធ នៅអាមេរិក

បរទេស៖ នាវាផ្ទុកយន្តហោះ Royal Navy HMS Prince of Wales របស់ចក្រភពអង់គ្លេស បានខូច នៅឆ្នេរសមុទ្រភាគខាងត្បូងនៃចក្រភពអង់គ្លេសភ្លាមៗ បន្ទាប់ពីចាប់ផ្តើមធ្វើសមយុទ្ធនៅសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នាវាចម្បាំងទម្ងន់ ៦៥ ០០០ តោនបានចាកចេញពីមូលដ្ឋានទ័ពជើងទឹក Portsmouth រដ្ឋ Hampshire កាលពីថ្ងៃសៅរ៍មុនពេល “បញ្ហាមេកានិចកើតមាន” បានកើតឡើង។

អ្នកនាំពាក្យរបស់ Royal Navy បាននិយាយថា “HMS Prince of Wales នៅតែស្ថិតក្នុងតំបន់សមយុទ្ធ South Coast ខណៈកំពុងធ្វើការស៊ើបអង្កេត លើបញ្ហាមេកានិចដែលកំពុងលេចចេញ”។

គេហទំព័រ Navy Lookout បានរាយការណ៍ថានាវាដឹកយន្តហោះមួយ បានទទួលរងផ្នែក “កំហុសបច្ចេកទេសដ៏សំខាន់” ខណៈពេលដែលរបាយការណ៍ ដែលមិនបានបញ្ជាក់បាននិយាយថា នាវាមានការខូចខាតដល់ ផ្នែកខាងកង្ហាររបស់នាវា៕

ប្រែសម្រួលៈ ណៃ តុលា

To Top