ព័ត៌មានអន្តរជាតិ

លោក Mikhail Gorbachev មេដឹកនាំ របស់សហភាពសូវៀត ទទួលមរណភាព កាលពីថ្ងៃអង្គារ នៅអាយុ ៩១ឆ្នាំ

បរទេស៖ លោក Mikhail Gorbachev ដែលបានរៀបចំធ្វើឱ្យសហភាពសូវៀត មានជីវិតរស់ឡើងវិញ ប៉ុន្តែបានបញ្ចប់នូវកម្លាំង ដែលនាំឱ្យមានការដួលរលំ នៃលទ្ធិកុម្មុយនិស្ត ការបំបែករដ្ឋ និងការបញ្ចប់សង្រ្គាម ត្រជាក់នោះ បានទទួលមរណភាព ហើយកាលពីថ្ងៃអង្គារ ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Gorbachev បានស្លាប់បន្ទាប់ពីជំងឺដ៏យូរមួយ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយមន្ទីរពេទ្យ Central Clinical Clinic ក្នុងទីក្រុងម៉ូស្គូ ប៉ុន្តែខាងមន្ទីរពេទ្យ មិនមានព័ត៌មានលម្អិត ផ្សេងទៀតនោះទេ។

ផ្ទាំងពាណិជ្ជកម្ម

ទោះបីជាកាន់អំណាចតិចជាងប្រាំពីរឆ្នាំក៏ដោយ Gorbachev បានបញ្ចេញនូវការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ ប៉ុន្តែពួកគេបានវ៉ាគាត់យ៉ាងលឿន ហើយបានបណ្តាលឱ្យមានការដួលរលំ នៃរដ្ឋផ្តាច់ការសូវៀត ការរំដោះប្រទេសអឺរ៉ុបខាងកើត ពីការត្រួតត្រារបស់រុស្ស៊ី និងការបញ្ចប់ទសវត្សរ៍ នៃការប្រឈមមុខដាក់គ្នា នុយក្លេអ៊ែ ខាងកើត-ខាងលិច៕

ប្រែសម្រួលៈ ណៃ តុលា

To Top