ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Gazprom របស់រុស្ស៊ី នឹងផ្អាកការចែកចាយ ឧស្ម័នតាមរយៈបំពង់ Nord Stream 1 រយៈពេល ៣ថ្ងៃ

ម៉ូស្គូ៖ គេហទំព័រព័ត៌មាន TASS បានរាយការណ៍ឲ្យដឹងថា ក្រុមហ៊ុនផលិតឧស្ម័នដ៏ធំបំផុតរបស់រុស្ស៊ី Gazprom នឹងបញ្ឈប់ជាបណ្តោះអាសន្ន នូវការចែកចាយឧស្ម័នតាមរយៈបំពង់ Nord Stream 1 សម្រាប់ការថែទាំតាមកាលវិភាគ ចាប់ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី០៣ ខែកញ្ញា។

ប្រភពព័ត៌មានពី TASS បានឲ្យដឹងថា ទួរប៊ីនឧស្ម័នតែមួយគត់របស់ក្រុមហ៊ុន Gazprom ដែលនៅសេសសល់ក្នុងប្រតិបត្តិការ នឹងត្រូវបានថែរក្សា ដោយក្រុមហ៊ុនអាល្លឺម៉ង់ Siemens ក្នុងអំឡុងពេលនោះ។

 យោងតាមក្រុមហ៊ុន Gazprom ប្រសិនបើមិនមានកំហុសបច្ចេកទេសនៅក្នុងបរិក្ខារទេនោះ ការចែកចាយឧស្ម័ននឹងត្រូវបានស្ដារឡើងវិញដល់ ៣៣ លានម៉ែត្រគូបក្នុងមួយថ្ងៃ ដែលស្មើនឹង ២០ ភាគរយនៃ សមត្ថភាពពេញលេញរបស់បំពង់។

ប្រែសម្រួល ឈូក បូរ៉ា

To Top