វីយែន៖ អ៊ីរ៉ង់ កំពុងជំរុញការអនុវត្តកម្មវិធី ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់របស់ខ្លួន នេះបើយោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិដែលឃើញដោយ Reuters។
វាកើតឡើងនៅពេល ដែលលោកខាងលិច កំពុងរង់ចាំការឆ្លើយតបរបស់អ៊ីរ៉ង់ ក្នុងការសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។
របាយការណ៍ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ចង្កោមទីមួយក្នុងចំណោមបីនៃម៉ាស៊ីន IR-6 កម្រិតខ្ពស់ដែលទើបបានដំឡើងនៅរោងចក្របង្កើនឥន្ធនៈនៅក្រោមដី (FEP) នៅNatanz ឥឡូវនេះកំពុងពង្រឹងបន្ថែមទៀត។
ពាក់ព័ន្ធនឹង កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ប្រធានាធិបតីអ៊ីរ៉ង់លោក Raisi បានលើកឡើងថា ការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កំពុងជាប់គាំង ដោយជំរុញឲ្យអង្គការសហប្រជាជាតិ បញ្ឈប់ការស៊ើបអង្កេតទៅកាន់ទីតាំង ដែលមិនបានប្រកាស
អ្នកការទូតឲ្យដឹងថា IR-6 គឺជាម៉ូដែលទំនើបបំផុតរបស់វា ដែលមានប្រសិទ្ធភាពជាង IR-1 ជំនាន់ទី១ ឆ្ងាយណាស់ ដែលជាកិច្ចព្រមព្រៀងតែមួយគត់ ដែលអនុញ្ញាតឱ្យវាប្រើប្រាស់ សម្រាប់ការពង្រឹង។
អស់រយៈពេលជាងមួយឆ្នាំមកនេះ ប្រទេសអ៊ីរ៉ង់បានប្រើប្រាស់ IR-6 centrifuges ដើម្បីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់ ៦០ភាគរយ ដែលមានភាពបរិសុទ្ធជិតដល់ថ្នាក់អាវុធ នៅរោងចក្រខាងលើដី នៅកណ្តាលទីក្រុង Natanz ។
ថ្មីៗនេះវាបានពង្រីកភាពសម្បូរបែប របស់ខ្លួនជាមួយនឹងម៉ាស៊ីន IR-6 នៅកន្លែងផ្សេងទៀត។ កាលពីខែមុន IR-6 ទីពីរនៅ Fordow ដែលជាកន្លែងកប់នៅខាងក្នុងភ្នំ បានចាប់ផ្តើមបង្កើនការចម្រាញ់រហូតដល់ ២០ភាគរយ។
នៅក្នុងរបាយការណ៍សម្ងាត់ ទៅកាន់ប្រទេសសមាជិកអង្គការសហប្រជាជាតិ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានសរសេរថា “នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ទីភ្នាក់ងារបានផ្ទៀងផ្ទាត់នៅ FEP ថាប្រទេសអ៊ីរ៉ង់កំពុងផ្តលបន្ថែមឧស្ម័នដល់ UF6 បន្ថែម U-235 រហូតដល់ ២ភាគរយ ចូលទៅក្នុង IR-6 សម្រាប់ការផលិត UF6 បង្កើនរហូតដល់ ៥ភាគរយដោយបន្ថែម U-235៕
ប្រែសម្រួល ឈូក បូរ៉ា