ព័ត៌មានអន្តរជាតិ

ការិយាល័យ តំណាងសមាគម វិស្វកម្មវារីអគ្គិសនីចិន ប្រចាំនៅកម្ពុជា ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ ៖ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ ពិធីសម្ពោធការិយាល័យ តំណាងសមាគម វិស្វកម្មវារីអគ្គិសនីចិន ប្រចាំនៅកម្ពុជា បានប្រព្រឹត្តទៅស្របគ្នា ក្នុងពេលតែមួយ រវាងរាជធានីភ្នំពេញ និងទីក្រុងប៉េកាំង ប្រទេសចិន តាមរយៈតំណភ្ជាប់វីដេអូ ។

ការិយាល័យតំណាង ត្រូវបានគាំទ្រ ដោយក្រុមហ៊ុន Huadian Overseas Investment Co., Ltd. ហើយអ្នកទទួលខុសត្រូវ ចម្បងរបស់ក្រុមហ៊ុន China Huadian Lower Stung Russei Chrum Hydro-Electric Project (Cambodia) Co., Ltd. គឺជាអ្នកតំណាងទទួលសិទ្ធិ ក្នុងការអនុវត្តប្រតិបត្តិការ ការងារ ។

លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា លោក Zheng Sheng’an អនុប្រធានប្រតិបត្តិ និងជាអគ្គលេខាធិការ នៃសមាគមវិស្វកម្មវារីអគ្គីសនីចិន ព្រមទាំងអ្នកតំណាង សមាជិកសមាគមសហគ្រាសចិន នៅកម្ពុជា ជិត ៤០ រូប ក៏បានចូលរួមក្នុង ពិធីសម្ពោធនេះផងដែរ ។

លោក Wu Guoquan បានសម្តែងការអបអរសាទរ យ៉ាងកក់ក្តៅ ចំពោះការបង្កើតការិយាល័យ តំណាង សមាគមវិស្វកម្មវារីអគ្គិសនីចិន ប្រចាំនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា ប្រទេសចិន និងកម្ពុជាគឺជាអ្នកជិតខាងល្អ ប្រកបដោយមិត្តភាពជាប្រពៃណី ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងភាគីទាំងពីរ ទទួលបានលទ្ធផលជាផ្លែផ្កាល្អ ។ ក្រុមហ៊ុន Huadian Overseas Investment Co., Ltd. ក៏ដូចជាសហគ្រាសចិន ជាច្រើនផងដែរ កំពុងចូលរួមយ៉ាងសកម្មក្នុងការ សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់កម្ពុជា ។ វារីអគ្គិសនី បានក្លាយជា”នាមបណ្ណ” ដ៏ស្រស់ស្អាតមួយសន្លឹក នៃកិច្ចសហប្រតិបត្តិការ ថាមពលរវាងប្រទេសកម្ពុជា និងចិន ។

លោកសង្ឃឹមថា ការិយាល័យតំណាង នឹងពង្រឹងទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការ លើវិស័យថាមពល ជាមួយរាជដ្ឋាភិបាលកម្ពុជា បង្កើតវេទិកាសម្រាប់ ចែករំលែកព័ត៌មាន និងការអភិវឌ្ឍកសាងគម្រោង ថាមពលវារីអគ្គិសនី និងថាមពលកកើតឡើងវិញប្រកបដោយភាពជាគំរូ និងគុណភាពខ្ពស់បន្ថែមទៀត ដើម្បីរួមចំណែកថ្មី និងកាន់តែច្រើន ក្នុងចំណងមិត្តភាពដែកថែបកម្ពុជា-ចិន៕
អត្ថបទដោយ ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន

To Top