វ៉ាស៊ីនតោន៖ តម្លៃប្រេង បានធ្លាក់ចុះ កាលពីថ្ងៃព្រហស្បតិ៍ ចំពេលដែលប្រាក់ដុល្លារអាមេរិក ឡើងថ្លៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
West Texas Intermediate សម្រាប់ការចែកចាយខែតុលាបានធ្លាក់ចុះ ២,៩៤ដុល្លារអាមេរិកឬ ៣,៣ភាគរយដើម្បីទូទាត់នៅ ៨៦,៦១ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។
ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែវិច្ឆិកាបានធ្លាក់ចុះ ៣,២៨ដុល្លារ ឬ ៣,៤ ភាគរយ មកបិទនៅតម្លៃ ៩២,៣៦ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន London ICE Futures Exchange ។
ការភ័យខ្លាចថាការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកនឹងធ្វើឱ្យតម្រូវការប្រេងឥន្ធនៈបន្តមានទម្ងន់លើទីផ្សារ។ ការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់ដុល្លារអាមេរិក ក៏បានបង្ហាញពីការស្មុគស្មាញផងដែរ។
សន្ទស្សន៍ប្រាក់ដុល្លារដែលវាស់វែងប្រាក់ដុល្លារធៀបនឹងដៃគូរសំខាន់ៗចំនួន៦ បានកើនឡើង ០,៩២ភាគរយដល់ ១០៩,៦៩៣០ នៅក្នុងការជួញដូរយឺតកាលពីថ្ងៃព្រហស្បតិ៍ ហើយតាម ប្រវត្តិសាស្ត្រ តម្លៃ ប្រេង មាន ទំនាក់ទំនង ច្រាស គ្នា នឹង តម្លៃ ដុល្លារ អាមេរិក។
ពាណិជ្ជករ ក៏ បាន ស្រង់ ទិន្នន័យ អំពី ស្តុក ប្រេង របស់ សហរដ្ឋ អាមេរិក ផង ដែរ។ រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃពុធថា ស្តុកប្រេងឆៅរបស់ប្រទេសបានថយចុះចំនួន ៣,៣លានបារ៉ែលក្នុងអំឡុងពេលសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី២៦ ខែសីហា។
អ្នកវិភាគដែលត្រូវ បានអង្កេតដោយ S&P Global Commodity Insights បានរំពឹងថា នឹងធ្លាក់ចុះចំនួន ១,៩លានបារ៉ែលនៅក្នុងការផ្គត់ផ្គង់ប្រេងឆៅរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា