ព័ត៌មានអន្តរជាតិ

ចិន ថ្កោសទោស និងប្រឆាំង ដាច់ខាតចំពោះការ បំពាន របស់ អាមេរិក លើវិធានការគ្រប់គ្រង ការនាំចេញ

" "

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្ម របស់ប្រទេសបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការរំលោភបំពាន របស់សហរដ្ឋអាមេរិក ចំពោះវិធានការត្រួតពិនិត្យការនាំចេញ ដើម្បីរឹតបន្តឹងការ នាំចេញរបស់របរ ដែលទាក់ទងនឹង semiconductor ទៅកាន់ប្រទេសចិន។

លោក Shu Jueting អ្នកនាំពាក្យរបស់ក្រសួងបានធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅ នឹងសំណួរទាក់ទងនឹងការរឹតបន្តឹងថ្មីៗនេះ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លើការនាំចេញបន្ទះឈីប A100 និង H100 របស់ក្រុមហ៊ុន Nvidia របស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន ។

" "

លោក Shu បានបន្ដថា ទង្វើបែបនេះគឺផ្ទុយទៅនឹងគោលការណ៍ប្រកួតប្រជែង ដោយយុត្តិធម៌ និងរំលោភលើច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

" "

អ្នកនាំពាក្យរូបនេះបានបន្ថែមថា វានឹងប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន និងផលប្រយោជន៍របស់ក្រុមហ៊ុនអាមេរិក។

លោក Shu បានអះអាងថា “ការផ្លាស់ប្តូរនេះនឹងរារាំងការផ្លាស់ ប្តូរបច្ចេកវិជ្ជាអន្តរជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល និងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក” ។

លោក Shu បានបញ្ជាក់បន្ថែមថា ភាគីអាមេរិកគួរតែបញ្ឈប់ការអនុវត្តខុស របស់ខ្លួនភ្លាមៗ ផ្តល់កន្លែងលេងកម្រិតមួយ សម្រាប់ក្រុមហ៊ុនចិន និងក្រុមហ៊ុនបរទេសផ្សេងទៀត និងធ្វើអ្វីៗជាច្រើនទៀតដែលអំណោយផល ដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top