បរទេស៖ យោងតាមការរបាយការណ៍ ដែលត្រូវបានផ្តល់ ដោយ AFP និងត្រូវបានយកមកចេញផ្សាយ បន្តដោយ rt.com នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា លោក Gotabaya Rajapaksa អតីតប្រធានាធិបតីស្រីលង្កា
ដែលបានរត់ភៀសខ្លួន ទៅរស់នៅក្នុងប្រទេសថៃនោះ បានត្រឡប់មកដល់ ប្រទេសកំណើតវិញហើយ។
រំលឹកដែរថា អតីតប្រធានាធិបតីរូបនេះ បានក្លាយទៅជាបញ្ហាដ៏ចម្រូងចម្រាស នៅក្នុងប្រទេស និងបានរត់គេចខ្លួនចាកចេញ ពីប្រទេសដែនកោះមួយនេះ ក្នុងអំឡុងពេលដែលប្រទេស បានធ្លាក់ចុះក្នុងវិបត្តិសេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងរ ក្រោយការតវ៉ាប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ ពលរដ្ឋទូទាំងប្រទេស។
ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះមន្ត្រីយោធា និងមេបញ្ជាការប៉ូលីស ដែលបានថ្លែងប្រាប់ AFP ថាលោកអតីតប្រធានាធិបតី រូបនេះបានវិលត្រឡប់មកវិញ ហើយក្រោមការរៀបចំ សន្តិសុខ យ៉ាងតឹងរឹងដើម្បីការពារ សុវត្ថិភាពជូនរួបគាត់៕
ប្រែសម្រួល៖ស៊ុនលី