បរទេស៖ យោងតាមមន្ត្រីអ្នកនាំពាក្យ របស់វិមានក្រមឡាំង លោក Dmitry Peskov បានអះអាងថា រដ្ឋាភិបាលទីក្រុងមូស្គូ គឺនៅតែបានត្រៀមខ្លួន រួចជាស្រេចទៅហើយ ក្នុងការភ្ជាប់ទំនាក់ទំនង និងចរចាជាមួយនឹងទីក្រុងគៀវ នាពេលខាងមុខ។
ទោះបីជាយ៉ាងណាក្តីលោកមន្ត្រីជាន់ខ្ពស់រូបនេះ បានថ្លែងប្រាប់ទៅកាន់ បណ្តាញសារព័ត៌មានទូរទស្សន៍មួយ កាលពីថ្ងៃអាទិត្យផងដែរថា បំណងរបស់រុស្សី និងការទាមទាររបស់រុស្សី គឺជាប្រធានបទតែមួយគត់ ដែលប្រើប្រាស់សម្រាប់ជារបៀបវិរៈ ក្នុងកិច្ចប្រជុំណាមួយ។
នៅពេលដែលលោកត្រូវបានសាកសួរ ដោយក្រុមអ្នកយកព័ត៌មានលោក Peskov បានថ្លែងបែបនេះថា៖ ពិតណាស់យើងចង់បញ្ចូលនូវលក្ខខណ្ឌមួយ សម្រាប់កិច្ចប្រជុំនេះ ហើយលក្ខណ្ឌនោះគឺជាអ្វី ដែលរុស្សីធ្លាប់បានទាមទារកន្លងមកហើយ ហើយក៏ជាលក្ខខណ្ឌតែមួយគត់ផងដែរ។
រំលឹកដែរថា កាលពីពាក់កណ្តាលខែសីហា កន្លងមកនេះអ៊ុយក្រែន បានបដិសេធមិនព្រមចរចា ដើម្បីសន្តិភាពជាមួយនឹងរុស្សីឡើយ ហើយបានចោទប្រកាន់ថាលក្ខខណ្ឌទាំងឡាយ គឺមិនត្រូវបានអនុវត្តដោយអាចផ្តល់បាន តាមគោលបំណងខាងភាគីអ៊ុយក្រែនឡើយ៕ ប្រែសម្រួល៖ស៊ុនលី