បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញផ្សាយថា ប្រទេសអាល្លឺម៉ង់ នឹងទំលាក់កញ្ចប់ថវិកា បន្ថែមប្រមានជា៦៥ពាន់លានអឺរ៉ូ ឬត្រូវជា៥៦ ,២ពាន់លានដុល្លារ ទៀតក្នុងចំណាត់ការ ដើម្បីទប់ស្កាត់និងកាត់បន្ថយតម្លៃ ថាមពល នៅទូទាំងប្រទេស ។
ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅក្នុងពេលដែលមានភាពភ័យខ្លាចថា អឺរ៉ុបទាំងមូលកំពុងជួបវិបត្តិខ្លាំង និងភាពតានតឹងខ្លាំង ជាមួយនឹងការផ្គត់ផ្គង់ហ្គាស ពីរុស្សីហើយកញ្ចប់ថវិកា លើកនេះ មានទំហំធំជាង កញ្ចប់ថវិកាដែលធ្លាប់ បានប្រកាសកាលពីលើក មុនដល់ទៅ២ដង។
គួរឲ្យដឹងដែរថា តម្លៃថាមពលនៅអាល្លឺម៉ង់ និងអឺរ៉ុបចាប់ផ្តើម មានកំណើនកើនឡើង ខ្លាំងជាបន្តបន្ទាប់ចាប់ តាំងតែពីព្រឹត្តិការណ៍លុកលុយ ដោយរុស្សីនៅអ៊ុយក្រែន កាលពីខែកុម្ភៈដោយអឺរ៉ុប តែងតែមានបំណងចង់កាត់ផ្តាច់ខ្លួន ចេញពីថាមពល
រុស្សីឲ្យបានទាំងស្រុង នាពេលខាងមុខ។
មកដល់ពេលនេះ សំពាធបានកើតឡើង ជាបន្តបន្ទាប់នៅអឺរ៉ុប ដោយក្នុងនោះ ក្រុមបាតុករ រាប់ពាន់នាក់នៅទីក្រុង Prague ប្រទេសឆេកបាននាំគ្នា ធ្វើការប្រមូលផ្តុំក្នុងការទាមទារ ឲ្យមានការបញ្ចប់ទៅ នៃទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំង ទៅនឹងប្រទេសរុស្សី ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
