ព័ត៌មានអន្តរជាតិ

អគ្គរដ្ឋទូត អាមេរិក បញ្ចប់ការងារ និងចាកចេញ ពីប្រទេសរុស្សី

បរទេស ៖ យោងតាមការការប្រកាស ដោយទូតអាមេរិកផ្ទាល់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ និងត្រូវបានយកមកចេញផ្សាយ ដោយ rt.com បានឲ្យដឹងថា លោកអគ្គរដ្ឋទូត អាមេរិក John Sullivan គឺ បានចាកចេញពីប្រទេសរុស្សី ហើយក្រោយបំពេញ ការងារអស់រយៈពេល ៣ឆ្នាំកន្លងមក។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយទូតអាមេរិក ប្រចាំក្នុងទីក្រុងមូស្គូបានបញ្ជាក់បែបនេះថា អគ្គរដ្ឋទូតអាមេរិកប្រចាំ នៅប្រទេសរុស្សីលោក John J.Sullivan បានបញ្ចប់ទៅ នៃតួនាទីរបស់លោកក្នុងនាម ជាប្រេសិតពិសេសតំណាង ឲ្យអាមេរិកហើយក៏បានចាកចេញ ពីទីក្រុងមូស្គូរួចរាល់ហើយ ដែរនៅថ្ងៃនេះ ។

គួរឲ្យដឹងដែរថា លោក Sullivan ដែលធ្លាប់មានបទពិសេធ ជាច្រើនទសវត្សពោលគឺ ជាមួយនឹងប្រធានាធិបតីអាមេរិក ចំនួន៥រូបមកហើយហើយការបញ្ចប់ ការងារនៅមូស្គូនេះ មានន័យថា លោកនឹងត្រូវបញ្ចប់អាជីព ដើម្បីចូលនិវត្តតែម្តងផងដែរ ។

លោកស្រី Elizabeth Rood នឹងបន្តកាន់តំណែងនេះ បណ្តោះអាសន្នរហូតដល់មានអ្នកកាន់ តំណែងថ្មីជំនួសលោក Sullivan នឹងត្រូវមកបំពេញ ការងារនេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top