ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងគៀវ ប្រាប់ឲ្យពលរដ្ឋក្នុងតំបន់ Crimea រកទីជំរក

បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ រដ្ឋាភិបាលទីក្រុងគៀវបានចេញការប្រកាសព្រមានឲ្យ ពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ Crimea នូវអ្វីដែលខ្លួនបានហៅថា ជាចំណាត់ការក្នុងការចូលកាន់កាប់ទឹកដីនេះឡើងវិញ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ឲ្យ ពលរដ្ឋក្នុងតំបន់គួរស្វែងរកជំរកជ្រកនិងភៀសខ្លួនពី ការវាយប្រហារគ្នារវាងយោធាអ៊ុយក្រែននិងរុស្សី ក្នុងពេលប្រតិបត្តិការលើកនេះ ហើយជាពិសេសគឺការស្តុក អាហារការឧបករណ៍ចាំបាច់ផង។

ផ្ទាំងពាណិជ្ជកម្ម

ការព្រមាននេះត្រូវបានធ្វើឡើង ដោយទីប្រឹក្សាផ្ទាល់របស់លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky តាំងតែពីថ្ងៃចន្ទ ដោយបុរសរូបនេះ បានអះអាងាថា នឹងវាយត្រឡប់យកតំបន់ Crimea មកកាន់កាប់ដោយអ៊ុយក្រែនវិញ៕

ប្រែសម្រួល៖ ស៊ុន លី

To Top