ព័ត៌មានអន្តរជាតិ

មូស្គូ ចោទលោកខាងលិច មិនអនុវត្តតាមកិច្ចព្រមព្រៀង សម្រាប់គ្រាប់ធញ្ញជាតិរុស្ស៊ី

បរទេស៖ លោករដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergey Lavrov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា បណ្តាប្រទេសលោកខាងលិច មិនបានបំពេញតាមការសន្យារបស់ខ្លួន ឡើយក្នុងការដកទណ្ឌកម្ម ប្រឆាំងផលិតផលជាគ្រាប់ធញ្ញជាតិ របស់រុស្សីដើម្បីឲ្យផលិតផលទាំងនេះ អាចហូរចូលទីផ្សារសកល។

រំលឹកដែរថាការប្តេជ្ញាចិត្តរបស់ លោកខាងលិចនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ អង្គការសហប្រជាជាតិហៅកាត់ថាយូអិន ជាមួយនឹងប្រទេសតួគីដែលបាន បង្កើតឡើងបានជាកិច្ចព្រមព្រៀង មួយកាលពីខែកក្កដា នៅក្នុងទីក្រុងអ៊ីស្តង់ប៊ូល ក្នុងការអនុញ្ញាតិឲ្យធញ្ញជាតិរបស់អ៊ុយក្រែន អាចនាំចេញទៅក្រៅវិញបានក្នុងពេលដែល ពិភពលោកកំពុងប្រឈមទៅនឹង បញ្ហាវិបត្តិស្បៀងអាហារនោះ។

ផ្ទាំងពាណិជ្ជកម្ម

លោក Lavrov បានថ្លែងថា៖ ផ្ទុយទៅវិញមិត្តនៅលោកខាងលិច របស់យើងមិនបានធ្វើអ្វីតាម ដែលពួកគេធ្លាប់សន្យានោះឡើយ ប៉ុន្តែនឹងបន្តធ្វើការជាមួយនឹងយូអិន និងក្រុមការងារបន្តទៀតដើម្បីធានាឲ្យ បាននូវកាតព្វកិច្ចរបស់រុស្សី នៅក្រោមកិច្ចព្រមព្រៀង ទីក្រុងអ៊ីស្តង់ប៊ូល ៕

ប្រែសម្រួល៖ ស៊ុន លី

To Top