ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេស ចិនថ្លែងថា ផ្លូវដែកល្បឿនលឿន ហ្សាការតា–បានដុង និងផ្លូវដែកចិន-ឡាវ គឺជាគំរូដ៏រស់រវើក នៃការធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ

នៅថ្ងៃទី ៦ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតី ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា ពេលថ្មីៗកន្លងទៅនេះ រថភ្លើងល្បឿនលឿន នៃផ្លូវដែកល្បឿនលឿនហ្សាការតា –បានដុង និងរថភ្លើងត្រួតពិនិត្យចម្រុះ លើកដំបូង ដែលរចនានិងផលិតដោយប្រទេសចិន ត្រូវបានដឹកជញ្ជូនទៅដល់ប្រទេស ឥណ្ឌូណេស៊ី ។

យោងតាមទិន្នន័យស្ថិតិ នៃអគ្គនាយកដ្ឋានគយចិន បានបង្ហាញថា ចាប់តាំងពីផ្លូវដែកចិន-ឡាវ បានដាក់ឱ្យប្រើប្រាស់ អស់រយៈពេល ៩ ខែមក ទំហំចរាចរណ៍ ទំនិញ អន្តរជាតិសរុបលើសពី ១ ម៉ឺនលានយាន់ប្រាក់ចិន ។ មានបទអត្ថាធិប្បាយលើកឡើងថា កិច្ចសហប្រតិបត្តិការទាំងនេះបង្ហាញថា កិច្ចសហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ” រវាងប្រទេសចិននិងប្រទេសអាស៊ី អាគ្នេយ៍បាននិងកំពុងបំពេញបន្ថែម ” ថាមពលវិជ្ជមាន” ទៅក្នុងការអភិវឌ្ឍក្នុងតំបន់ និងការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ។ តើភាគីចិនមានការអធិប្បាយ យ៉ាងដូចម្តេចចំពោះរឿងនេះ ?

ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានលើកឡើងថា ផ្លូវដែកល្បឿនលឿន ហ្សាការតា–បានដុង គឺជាគម្រោងសំខាន់ នៃកិច្ចសហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” រវាងប្រទេសចិន និងឥណ្ឌូណេស៊ី បន្ទាប់ពីសាងសង់រួច វានឹងក្លាយជាផ្លូវដែក ល្បឿនលឿន ទីមួយ នៃឥណ្ឌូណេស៊ី និង អាស៊ីអាគ្នេយ៍ ដែលនឹងលើកកម្ពស់យ៉ាងខ្លាំង នូវកម្រិតតភ្ជាប់គ្នាផ្នែកហេដ្ឋារចនា សម្ព័ន្ធនៃប្រទេសឥណ្ឌូណេស៊ី ក៏ដូចជានឹងបំពេញ បន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លា ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិង សង្គមក្នុងតំបន់ផងដែរ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top