កាលពីខែមិថុនា ឆ្នាំ១៩៨៥ លោក Xi Jinping បានចាកចេញពីស្រុក Zhengding ដែលជាស្រុកតូចមួយនៃខេត្ត Hebei ទៅបម្រើការងារនៅខេត្តហុកគៀន ជាប់ឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ចិន។ លោក Xi Jinping បានបម្រើការងារនៅហុកគៀនអស់រយៈពេល ១៧ ឆ្នាំកន្លះ ដោយបានបំពេញតួនាទីសំខាន់ទាំងនៅក្រុងសៀមិន តំបន់ណីងដឺ ក្រុងហ្វូចូវដែលជាទីរួមខេត្ត និងគណៈកម្មការបក្សប្រចាំខេត្តនិងរដ្ឋបាលខេត្ត។ ហុកគៀនជាកន្លែងបើកទូលាយមុនគេរបស់ចិន ទទួលបានឱកាសអភិវឌ្ឍន៍ជាច្រើនផង ក៏ជួបនឹងបញ្ហាលំបាកដែលត្រូវដោះស្រាយជាបន្ទាន់ផង។ពេលធ្វើការនៅខេត្តហុកគៀន លោក Xi Jinping បានធ្វើកំណែទម្រង់និងច្នៃប្រឌិតថ្មីក្នុងវិស័យជាច្រើនដូចជាការកែលម្អជីវភាពរស់នៅរបស់ប្រជាជន កំណែទម្រង់សហគ្រាសរដ្ឋ និងបើកទូលាយទីផ្សារជាដើម ។ លោកបានដាក់ចេញយុទ្ធសាស្ត្រ “ហុកគៀនឌីជីថល” មុនគេក្នុងប្រទេសចិន ខណៈកំណែទម្រង់កម្មសិទ្ធិព្រៃឈើដែលលោកសាកល្បងធ្វើបានជួយឱ្យទឹកដីខេត្តហុកគៀនក្លាយជា “ឃ្លាំងរតនាបៃតង”។ ជាបន្តទៅនេះសូមលើកយករឿងរ៉ាវដឹកនាំនិងជំរុញកំណែទម្រង់នៅហុកគៀនរបស់ លោក Xi Jinping ។
លោកបានជំរុញឱ្យ “ព្រៃដេក”ក្លាយជា “ធនាគារបៃតង”
ខេត្តហុកគៀនស្ថិតនៅតំបន់ភាគអាគ្នេយ៍របស់ប្រទេសចិន សម្បូរធនធានព្រៃឈើ។ ជាច្រើនឆ្នាំកន្លងមក កម្មសិទ្ធិព្រៃនិងភ្នំមិនបានកំណត់ច្បាស់ទេ ការលួចកាប់បំផ្លាញព្រៃឈើជារឿងធម្មតា។ស្រុកវូភីងស្ថិតនៅទីកន្លែងពិបាកធ្វើដំណើរ គ្មានឧស្សាហកម្មទំនើបទេ កសិករមានជីវភាពក្រីក្រ ចង់កែលម្អខ្លាំងណាស់។
តើត្រូវកែប្រែព្រៃឈើឱ្យក្លាយជាធនធានតាមវិធីណា នេះជាកិច្ចការមួយដែល លោក Xi Jinping ក្នុងនាមជាអភិបាលខេត្តហុកគៀនយកចិត្តទុកដាក់យ៉ាងខ្លាំង។
កាលពីខែមករាឆ្នាំ១៩៨៩ ពេលបំពេញកាងារជាលេខាបក្សប្រចាំតំបន់ណីងដឺខេត្តហុកគៀន លោក Xi Jinping បានចុះផ្សាយអត្ថបទ«គន្លឹះនៃការអភិវឌ្ឍភាគខាងកើតហុកគៀនគឺព្រៃឈើ» ដែលបានលើកឡើងថា ព្រៃឈើជា “ឃ្លាំងទឹក” “ឃ្លំាងលុយ” “ឃ្លាំងបាយ” ។ ដែលអាចថាជាការចាប់ផ្តើមនៃទស្សនៈកំណែទម្រង់វិស័យព្រៃឈើនិងគំនិតអរិយធម៌អេកូឡូស៊ីរបស់លោក Xi Jinping ។
លោក Xi Jinping បានលើកឡើងបន្ថែមថា ការកែទម្រង់យន្តការកម្មសិទ្ធិព្រៃឈើត្រូវធ្វើឱ្យស៊ីជម្រៅនិងយូរអង្វែង “អ្នកបង្កើតព្រៃមានកម្មសិទ្ធិ និងទទួលបានផលប្រយោជន៍” គួរប្រកាន់ខ្ជាប់គោលការណ៍ដែលអាចផ្ទេរកម្មសិទ្ធិ។ ការលើកឡើងបែបនេះជាវិធានការថ្មីនាពេលនោះ។ ឆ្នាំ២០០១ ស្រុកវូភីងបានចាប់ផ្តើមសាកល្បងធ្វើកំណែទម្រង់កម្មសិទ្ធិព្រៃ។លោក Xi Jinping បានចុះត្រួតពិនិត្យការងារតាមភូមិជាច្រើនលើកដើម្បីស្វែងយល់ពីក្តីកង្វល់របស់អ្នកភូមិនិងធ្វើឱ្យការងារកែច្នៃកម្មសិទ្ធិភ្នំនិងព្រៃអាចផ្តល់ផលប្រយោជន៍យ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋ។ កាលពីខែសីហាឆ្នាំ២០០២ របាយការណ៍ការងារអំពីលទ្ធផលជាដំណាក់កាលនៃការកែទម្រង់កម្មសិទ្ធិព្រៃបានដាក់ជូនលោក Xi Jinping ។ ហុកគៀនដែលជាខេត្តសម្បូរព្រៃក៏ចាប់ផ្តើមធ្វើកំណែទម្រង់ពាក់ព័ន្ធក្នុងវិស័យនេះទាំងរបបកាប់ឈើ របបប្រមូលផ្តុំវិនិយោគទុន របៀបដំណើរការនិងការផ្ទេរកម្មសិទ្ធិព្រៃជាដើម ។
រយៈពេល១៥ឆ្នាំបន្ទាប់ពីអនុវត្តនយោបាយកំណែទម្រង់កម្មសិទ្ធិព្រៃមក តើព្រៃនិងភ្នំរបស់ខេត្តហុកគៀនបានក្លាយជាយ៉ាងណា? ហើយបាននាំមកនូវអ្វីខ្លះជូនកសិករ? កាលពីឆ្នាំ២០១៧ ស្រុកវូភីងត្រូវជ្រើសរើសជា “សួនអុកស៊ីហ្សែនធម្មជាតិរបស់ប្រទេសចិន” ដែលមានអត្រាគ្របដណ្តប់នៃព្រៃឈើដល់ទៅ៨០%។ ឆ្នាំដដែល កសិករស្រុកវូភីងចំនួនជាង៣ម៉ឺនគ្រួសារទទួលបានទិន្នផលសរុបពីសេដ្ឋកិច្ចក្រោមព្រៃឈើចំនួន 2766 លានយាន់ប្រាក់ចិន។
កំណែទម្រង់កម្មសិទ្ធិព្រៃដែលលោក Xi Jinping បានខិតខំជំរុញបានជួយខេត្តហុកគៀនដែលសម្បូរព្រៃឈើនិងភ្នំឱ្យប្រែក្លាយពី “ព្រៃដេក”ទៅជា “ធនាគារបៃតង”។
អំឡុងពេលធ្វើការនៅខេត្តហុកគៀន លោក Xi Jinping ក៏បានដឹកនាំការងារកំណទម្រង់ “ហុកគៀនឌីជីថល” ដែលនៅឆ្នាំ២០០២ ពលរដ្ឋអាចបង់ថ្លៃទឹកថ្លៃអគ្គិសនីជាដើមពីផ្ទះរបស់ខ្លួន ។ លោកបានជំរុញឱ្យស្មៅ juncao ក្លាយជាស្មៅបង្កើនប្រាក់ចំណូលរបស់ប្រជាជននិងបានជំរុញឱ្យស្មៅប្រភេទនេះដាំដុះក្នុងប្រទេសជាច្រើននៃទ្វីបអាហ្វ្រិក ។ ស្វាគមន៍លោកអ្នកបន្តតាមដាន “រឿងរ៉ាវមួយចំនួនរបស់លោក Xi Jinping អ្នកដឹកនាំកំណែទម្រង់ ”៕
វិទ្យុមិត្តភាពកម្ពុជាចិន