បរទេស៖ អនុរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Marcin Ociepa បានប្រាប់កាសែតប៉ូឡូញ DGP នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ប៉ូឡូញអាចបញ្ចប់ជម្លោះយោធា ជាមួយរុស្ស៊ីក្នុងរយៈពេលពី ៣ ទៅ ១០ ឆ្នាំ ហើយ លោកបានបន្ថែមថា ទីក្រុងវ៉ារស្សាវ៉ានឹងត្រូវការពេលវេលា ដែលនៅសល់មុនសង្រ្គាមដែលសន្មត់ថា ទទួលបានអាវុធឱ្យបានច្រើន តាមតែអាចធ្វើទៅបាន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក Ociepa ថា “មានហានិភ័យធ្ងន់ធ្ងរ នៃសង្រ្គាមជាមួយរុស្ស៊ី” ដោយបន្ថែមថា ពេលវេលានៃសង្រ្គាមដ៏មាន សក្តានុពលនេះអាស្រ័យលើ “របៀបដែលជម្លោះនៅអ៊ុយក្រែនបញ្ចប់” ។ យោងតាមមន្ត្រី ទីបំផុតវាអាស្រ័យលើ “រយៈពេលប៉ុន្មានឆ្នាំដែលរុស្ស៊ីនឹងត្រូវការ កសាងឡើងវិញនូវសក្តានុពល យោធារបស់ខ្លួន”។ លោកមិនបានកំណត់កត្តា បន្ថែមណាមួយដែលអាចបង្កើន ឬបន្ថយហានិភ័យនៃជម្លោះនោះទេ។
អនុរដ្ឋមន្ត្រីការពារជាតិប៉ូឡូញរូបនេះ ក៏បានលើកឡើងពីបញ្ហានេះ ខណៈពេលដែលពិពណ៌នាអំពី “ការពិតភូមិសាស្ត្រនយោបាយ” ដែលត្រូវបានគេសន្មត់ថា បង្ខំឱ្យប៉ូឡូញបង្កើនសក្តានុពល ការពាររបស់ខ្លួនយ៉ាងឆាប់រហ័ស។ លោកបានប្រាប់កាសែតថា “យើងត្រូវប្រើពេលវេលានេះសម្រាប់ ការបំពាក់អាវុធថ្មីជាអតិបរមា ដល់កងទ័ពប៉ូឡូញ” ខណៈដែលគាត់បានការពារអ្វី ដែលប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញហៅថា “កំណត់ត្រា” ថវិកាការពារដែលត្រូវបាន បង្កើនដោយការចំណាយបន្ថែម “មិនបានកំណត់” ជាក់លាក់ ៕
ប្រែសម្រួលៈ ណៃ តុលា