ព័ត៌មានអន្តរជាតិ

“ខ្សែក្រវាត់និងផ្លូវ” សម្រេចបាន នូវករាអភិវឌ្ឍរួម

រដូវរំហើយឆ្នាំ២០១៣ លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមសំខាន់ គឺរួមគ្នាកសាង “ខ្សែក្រវាត់សេដ្ឋកិច្ចតាមផ្លូវសូត្រ”និងរួមគ្នាកសាង “ផ្លូវសូត្រតាមសមុទ្រសតវត្សរ៍ទី ២១”។ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”បានបើកទំព័រថ្មីសម្រាប់ការអភិវឌ្ឍរួមរបស់ប្រទេសចិននិងពិភពលោក។

ចាប់ពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”ដាក់ចេញនៅឆ្នាំ ២០១៣ មក ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាង២០០ជាមួយប្រទេសចំនួន ១៤៩ និងអង្គការអន្តរជាតិចំនួន ៣២។ គិតរហូតដល់ខែឧសភាឆ្នាំ ២០២២ រថភ្លើងរវាងប្រទេសចិននិងអឺរ៉ុប បានធ្វើដំណើរចំនួន៥៥៤៩៣លើក ដឹកជញ្ជូនទំនិញសរុបចំនួន ៤.៨ លានTEUs។ ទំហំពាណិជ្ជកម្មទំនិញសរុបរវាងប្រទេសចិននិងប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវគឺ ១១.៨ ទ្រីលានដុល្លារអាមេរិក ការវិនិយោគផ្ទាល់ផ្នែកមិនមែនហិរញ្ញវត្ថុចំពោះប្រទេសតាមបណ្តោយលើសពី ១៤០០០០ លានដុល្លារអាមេរិក។

ក្នុងរយៈពេល៩ឆ្នាំកន្លងមក គ្រាប់ពូជសុបិនមួយគ្រាប់បានលូតលាស់ ទៅជាដើមឈើធំខ្ពស់ ដែលជំរុញភាពរុងរឿងមួយ។

ការប្រាស្រ័យទាក់ទងផ្នែកគោលនយោបាយ

ក្នុងនាមជាគម្រោងសំខាន់នៃកិច្ចកសាងសហប្រតិបត្តិការរវាងប្រទេសចិននិងអាហ្វ្រិក “ខ្សែក្រវាត់និងផ្លូវ” ផ្លូវដែករវាងក្រុង Mombasa–ក្រុង Nairobi ជាវិស្វកម្មសំណង់ដ៏សំខាន់ដែលជួយកេនយ៉ាសម្រេចទស្សនវិស័យការអភិវឌ្ឍជាតិនៅឆ្នាំ២០៣០ ក៏ជាវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធធំបំផុតចាប់ពីកេនយ៉ាឯករាជ្យ។

តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ

ថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២១ ផ្លូវដែករវាងប្រទេសចិននិងឡាវបានតភ្ជាប់និងចាប់ផ្តើមដំណើរទាំងស្រុង។ ផ្លូវដែកពីទីក្រុងគុនមីងខេត្តយូណានប្រទេសចិននៅភាគខាងជើងឆ្ពោះទៅទីក្រុងវៀងចន្ទន៍រដ្ឋធានីនៃប្រទេសឡាវនៅភាគខាងត្បូង ជាផ្លូវដែកដំបូងដែលមានស្តង់ដារចិន ហើយប្រទេសចិននិងឡាវសហការកសាងនិងធ្វើប្រតិបត្តិការ ព្រមទាំងជាផ្លូវដែកក្រៅប្រទេសដែលតភ្ជាប់ផ្ទាល់ជាមួយបណ្តាញផ្លូវដែកចិន។

ការធ្វើពាណិជ្ជកម្មប្រកបដោយភាពរលូន

ពិព័រណ៍នាំចូលចិនអន្តរជាតិជាពិព័រណ៍ថ្នាក់ជាតិលើកទី១ក្រោមប្រធានបទការនាំចូលលើពិភពលោក និងជាការច្នៃប្រឌិតថ្មីមួយក្នុងប្រវត្តិសាស្ត្រការអភិវឌ្ឍពាណិជ្ជកម្មអន្តរជាតិ។ពិព័រណ៍នាំចូលចិនអន្តរជាតិបានបង្កើតកាលានុវត្តភាពថ្មីសម្រាប់សហគ្រាសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ”ក្នុងការអភិវឌ្ឍទីផ្សារចិន។

ការរួមបញ្ចូលហិរញ្ញវត្ថុ

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីជាអង្គការហិរញ្ញវត្ថុពហុភាគីដែលប្រទេសចិនផ្តួចផ្តើមបង្កើតឡើង គាំទ្រដ៏សំខាន់នូវការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់តំបន់អាស៊ីនិងប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ”និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

ការតភ្ជាប់ដួងចិត្តរវាងប្រជាជន

ប្រទេសចិនបានអនុវត្តកម្មវិធី “តភ្ជាប់ភូមិមួយម៉ឺន”នៅប្រទេសជាង ២០ ក្នុងទ្វីបអាហ្វ្រិក គឺដំឡើងទូរទស្សន៍ឌីជីថលសម្រាប់ភូមិចំនួនមួយម៉ឺន ដែលបានបើកបង្អួចថ្មីដើម្បីឱ្យពួកគេស្វែងយល់ពីពិភពលោក៕

វិទ្យុមិត្តភាពក្ពុជាចិន

To Top