ព័ត៌មានអន្តរជាតិ

សិស្សសាលាមធ្យមសិក្សា របស់នីហ្សេរីយ៉ា ចូលរួមយ៉ាងសកម្មនូវសកម្មភាពឈ្មោះ “កិច្ចសន្ទនា Tiangong -សំណួរនិងចម្លើយរវាងក្រុមអវកាសយានិក នៃយានអវកាស Shenzhou-14”និងយុវជននិងក្មេងជំទង់អាហ្វ្រិក

កាលពីថ្ងៃទី៦ខែកញ្ញាតាមម៉ោងក្នុងតំបន់ ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-14 របស់ចិនបានធ្វើការប្រាស្រ័យទាក់ទងតាមអនឡាញពីទីអវកាសជាមួយយុវជននិងក្មេងជំទង់អាហ្វ្រិក ។ នៅទីតាំងរបស់នីហ្សេរីយ៉ា សិស្សសាលាមធ្យមសិក្សារាប់សិបនាក់បានត្រងត្រាប់ស្តាប់កិច្ចសន្ទនារវាងយុវជននិងក្មេងជំទង់អាហ្វ្រិកនិងអវកាសយានិករបស់ចិន ដែលមានចំណាប់អារម្មណ៍អំពីភាពអស្ចារ្យនៃអវកាស ភាពទូលំទូលាយនៃចក្រវាល ហើយភ្ញាក់ផ្អើលចំពោះការជឿនលឿននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខាងអវកាសរបស់ចិន ក៏ដូចជាស្មារតីនិងឥរិយាបថរបស់អវកាសយានិករបស់ចិន ។

យុវជន Leon Onunaiju សិស្សនីហ្សេរីយ៉ាដែលមានអាយុ១៤ឆ្នាំជាតំណាងយុវជននិងក្មេងជំទង់របស់ប្រទេសអាហ្វ្រិកចំនួន៨ដែលលើកឡើងសំណួរចំពោះអវកាសយានិករបស់ចិន ។ យុវជននោះបានថ្លែងថា “កិច្ចសន្ទនា Tiangong ”នាំឱ្យគាត់ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង ព្រមទាំងស្វែងយល់ពីចំណេះដឹងខាងអវកាសជាច្រើន ។

កញ្ញា Danielle Chisom សិស្សនៃទីតាំងនៅនីហ្សេរីយ៉ាដែលមានអាយុ១៦ឆ្នាំបានថ្លែងថា “ខ្ញុំគិតថា សកម្មភាពនេះគឺល្អណាស់ ខ្ញុំរំពឹងទុកថា បន្ទាប់ពីធំធាត់ឡើងនឹងអាចក្លាយជាអវកាសយានិកមួយរូប ហើយកិច្ចសន្ទនាលើកនេះបានឆ្លើយសំណួរជាច្រើនដែលខ្ញុំចង់ដឹងនោះ” ៕

វិទ្យុមិត្តភាពកម្ពុជាចិន

To Top