ព័ត៌មានអន្តរជាតិ

ប្រទេស និងដែនដី ជិត១០០ ដែលធ្លាប់ត្រូវបានអង់គ្លេស ដាក់អាណានិគមលើ

បរទេស៖ ចក្រភពអង់គ្លេស គឺជាចក្រភពដ៏ធំបំផុត​ ក្នុងប្រវត្តិសាស្ត្រ ហើយធ្លាប់គ្របដណ្តប់ប្រហែល មួយភាគបួននៃ ផ្ទៃដីទាំងអស់នៅលើផែនដី។ អាណានិគមដ៏សំខាន់ចុងក្រោយមួយ ដែលត្រូវប្រគល់ ដោយចក្រភពអង់គ្លេស គឺហុងកុង ដែលត្រូវបានប្រគល់ឱ្យប្រទេសចិនវិញ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧។

យោងតាមវែបសាយ World Atlas បានផ្សាយថា ចក្រភពអង់គ្លេស បានចាប់ផ្តើមធ្វើអាណានិគម លើពិភពលោក ក្នុងសតវត្សទី១៦ ហើយបានរីករាលដាលអំណាចរបស់ខ្លួន តាមរយៈកងទ័ពដ៏រឹងមាំ និងដោយការចាប់ដៃគូ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើអាជីវកម្ម។

ចក្រភពអង់គ្លេស ល្បីល្បាញដោយបានសាយភាយខ្លួន ទៅស្ទើរតែគ្រប់ជ្រុងនៃពិភពលោក។ ចក្រភពមួយ គឺជាក្រុមអាណានិគមមួយ ដែលត្រូវបានគ្រប់គ្រងដោយអំណាចតែមួយ ហើយខណៈពេលដែល ចក្រភពអង់គ្លេសខ្លួនឯង តែងតែមានផ្ទៃដីតិចតួច និងស្ថិតនៅឆ្ងាយ ពីកន្លែងជាច្រើនដែលខ្លួនគ្រប់គ្រង វាបានជោគជ័យក្នុងការបង្ហាញចក្រភព ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ ប្រវត្តិវិទូជជែកគ្នាយ៉ាងពិតប្រាកដ អំពីរបៀបដែលរឿងនេះកើតឡើង មនុស្សជាច្រើននិយាយថា ចក្រភពអង់គ្លេស អាចធ្វើទៅបានដោយការ វាយដណ្តើមពិភពលោក តាមផ្លូវសមុទ្រ ការវិនិយោគលើកងទ័ពដ៏សម្បើមមួយ និងចាប់ដៃគូជាមួយប្រជាជន ក្នុងតំបន់ដើម្បីពង្រីកការរីករាលដាលរបស់វា។

ក្នុងឆ្នាំ១៩២១ ចក្រភពនេះបានក្លាយជា បណ្តាញចម្រាញ់ទូទាំងពិភពលោក ដែលគ្រប់គ្រងប្រហែលមួយភាគបួន នៃផ្ទៃដីទាំងអស់នៅលើផែនដី។ ប្រជាជាតិដែលដណ្តើមបានត្រូវបានភ្ជាប់ ដោយពាណិជ្ជកម្មក៏ដូចជានយោបាយ ហើយវាមានរយៈពេលមួយរយៈ។ ខណៈពេលដែលប្រទេសផ្សេងៗ បានទទួលឯករាជ្យតាមពេលវេលា សូម្បីតែនៅឆ្នាំ ១៩៥២ នៅពេលដែលម្ចាស់ក្សត្រី Elizabeth ឡើងសោយរាជ្យក៏ដោយ ប្រទេសស្ថិតក្រោមអាណានិគម ជាង ៧០ នៅតែមាននៅក្នុងចក្រភពនេះ នៅក្រៅប្រទេស។ ទោះយ៉ាងណាក៏ដោយ គ្មានអ្វីស្ថិតស្ថេរជារៀងរហូតទេ។ ចុងបញ្ចប់នៃយុគសម័យនេះ ដែលចាប់ផ្តើមនៅសតវត្សទី១៦ ទីបំផុតបានមកដល់នៅឆ្នាំ១៩៩៧ នៅពេលដែលទីក្រុងហុងកុង ដែលជាទឹកដីលេចធ្លោបំផុតមួយ របស់ចក្រភព ត្រូវបានផ្ទេរ ត្រឡប់ទៅប្រទេសចិនវិញ។

សព្វថ្ងៃនេះ ម្ចាស់ក្សត្រី Elizabeth គឺជាអតីតប្រមុខរដ្ឋ សម្រាប់ប្រទេស Commonwealth ឬរដ្ឋឯករាជ្យ ចំនួន ១៦ នៅក្រៅចក្រភពអង់គ្លេស។ ទាំងនេះរួមមាន Antigua និង Barbuda, Barbados, Bahamas, Australia, Belize, Barbados, Canada, Grenada, Jamaica, New Zealand, Papua New Guinea, St Kitts and Nevis, St Lucia, St Vincent and the Grenadines, Solomon Islands និង Tuvalu ។

ខាងក្រោមនេះ ជាគឺប្រទេស និងដែនដីដែលធ្លាប់ត្រូវបានចក្រភពអង់គ្លេស ដាក់អណានិគមលើ និងពេលវេលា ដែលបណ្តាប្រទេសទាំងនោះ ទទួលបានឯករាជ្យវិញ

 • 1​​​ Aden Protectorate 1967
 • 2 Anglo-Egyptian Sudan 1956
 • 3 Auckland Islands 1931
 • 4 Bahamas 1973
 • 5 Bahrain 1971
 • 6 Bangladesh 1971 (From Pakistan)
 • 7 Barbados 1966
 • 8 Basutoland (Lesotho) 1966
 • 9 Bechuanaland (Botswana) 1966
 • 10 Bermuda 1995
 • 11 British Borneo (Brunei) 1984
 • 12 British Cameroon 1961
 • 13 British East Africa (Kenya) 1963
 • 14 British East Africa (Uganda) 1962
 • 15 British Egypt 1922
 • 16 British Guiana 1966
 • 17 British Honduras (Belize) 1981
 • 18 British India 1947
 • 19 British Malaya (Malaysia) 1957
 • 20 British Solomon Islands 1978
 • 21 British Somaliland (Somalia) 1960
 • 22 British Togoland 1957
 • 23 British Western Pacific Territories 1976
 • 24 Burma (Myanmar) 1948
 • 25 Ceylon (Sri Lanka) 1948
 • 26 Colonial Fiji 1970
 • 27 Colonial Nigeria 1960
 • 28 Colony of Newfoundland 1949 (Became a province of Canada)
 • 29 Cyprus 1960
 • 30 Emirate of Transjordan (Jordan)1946
 • 31 Gambia Colony and Protectorate 1965
 • 32 Gilbert and Ellice Islands (Kiribati and Tuvalu) 1978
 • 33 Gold Coast (Ghana) 1957
 • 34 Helgoland 1890 (Now part of Germany)
 • 35 Hong Kong 1997 (Now a Chinese special administrative region)
 • 36 Ionian Islands 1830
 • 37 Ireland 1921
 • 38 Island of St. John (Antigua and Barbuda) 1981
 • 39 Jamaica 1962
 • 40 Kingdom of Rarotonga (Cook Islands) 1965 (self governing island state in free association with New Zealand)
 • 41 Kingdom of Sarawak 1963 (now a state of Malaysia)
 • 42 Leeward Islands 1983
 • 43 Malta 1964
 • 44 Mandatory Iraq 1932
 • 45 Mandatory Palestine (Israel, Jordanian annexation of the West Bank, Palestine Protectorate) 1948
 • 46 Menorca (Spanish Island) 1802 (now part of Spain)
 • 47 Mosquito Coast 1860 (now part of Nicaragua and Honduras)
 • 48 Muscat and Oman 1951
 • 49 Nauru 1968
 • 50 New Hebrides (Vanuatu) 1906
 • 51 New South Wales (state in Australia) 1901
 • 52 Nigeria 1960
 • 53 Niue 1974 (from New Zealand)
 • 54 Northern Rhodesia (Zambia) 1964
 • 55 Nyasaland (Malawi) 1964
 • 56 Oregon Country 1846 (became a US territory, then a state)
 • 57 Pakistan 1947
 • 58 Phoenix Islands 1979 (now part of Kiribati)
 • 59 Province of East Florida 1783 (became a Spanish colony, later a US territory
 • 60 Province of Nova Scotia (one of the founding provinces of Canada) 1867
 • 61 Province of Quebec (one of the founding provinces of Canada) 1867
 • 62 Province of West Florida 1783 (became a Spanish colony, later a US territory
 • 63 Qatar 1868
 • 64 Queensland (state in Australia) 1901
 • 65 Rupert’s Land 1869 (became part of the Canadian confederation)
 • 66 Sheikhdom of Kuwait 1961
 • 67 Sierra Leone Colony and Protectorate 1961
 • 68 Singapore 1963 (became a state of Malaysia, then separated in 1965)
 • 69 Solomon Islands 1978
 • 70 South Africa 1931
 • 71 South Arabia 1932
 • 72 South Australia (state in Australia) 1901
 • 73 South-West Africa 1931 (South Africa territory until 1990)
 • 74 Southern Rhodesia (Zimbabwe) 1980
 • 75 Straits Settlements (Singapore, Malaysia, Borneo) 1946 (Separated and passed to other nations)
 • 76 Sultanate of Zanzibar 1963
 • 77 Swan River Colony (Western Australia, state in Australia) 1901
 • 78 Swaziland 1968
 • 79 Tanganyika Territory (Tanzania) 1961
 • 80 Territory of New Guinea 1975
 • 81 Thirteen Colonies (United States) 1776
 • 82 Tokelau 1949 (Became a territory of New Zealand)
 • 83 Tonga 1970
 • 84 Trucial States (Oman) 1951
 • 85 Uganda Protectorate 1962
 • 86 Unfederated Malay States 1957
 • 87 Van Diemen’s Land 1856
 • 88 Victoria (State in Australia) 1901
 • 89 Western Samoa 1970
 • 90 Windward Islands 1979

ប្រែសម្រួលៈ ណៃ តុលា

To Top