ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ពាណិជ្ជកម្ម ជាមួយបរទេស របស់ប្រទេសចិន ដែលមានភាពធន់យ៉ាងខ្លាំង គឺជា”ភាពរស់រវើកថ្មី” សម្រាប់លើកកម្ពស់ សេដ្ឋកិច្ចពិភពលោក

“តាំងពីចូលឆ្នាំនេះមក ការលក់ដូរផលិតផល របស់ក្រុមហ៊ុនមានភាព សន្ទុះខ្លាំងក្លា ដោយទទួលបានការបញ្ជា ទិញពីអឺរ៉ុបនិងសហរដ្ឋអាមេរិក ជាបន្តបន្ទាប់ ។ នាពេលបច្ចុប្បន្ននេះ ការបញ្ជាទិញត្រូវបានចាត់ចែង រហូតដល់ខែតុលាឆ្នាំនេះហើយ ។ ” ក្នុងខេត្ត Zhejiang ភាគខាងកើត ប្រទេសចិន អ្នកទទួលខុសត្រូវ ពាក់ព័ន្ធ នៃសហគ្រាសផលិតគ្រឿង បង្គុំរថយន្តដូចជាបូមរថយន្ត(shock absorber )ជាដើមបានថ្លែង ដូចពោលខាងលើទៅកាន់ប្រព័ន្ធ សារព័ត៌មាន នាពេលថ្មីៗកន្លងទៅនេះ ។

នេះគឺជាការពន្យល់ ដ៏រស់រវើកមួយ ចំពោះការអភិវឌ្ឍពាណិជ្ជកម្ម ជាមួយបរទេស របស់ប្រទេសចិន ។ យោងតាមទិន្នន័យ នាំចេញនាំចូល នៃទំហំពាណិជ្ជកម្ម ជាមួយបរទេស របស់ប្រទេសចិនប្រចាំខែសីហា ឆ្នាំនេះដែលចេញផ្សាយ ដោយអគ្គនាយកដ្ឋានគយចិន កាលពីថ្ងៃទី ៧ ខែកញ្ញាបានបង្ហាញ ឱ្យឃើញថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្ម សរុបជាមួយបរទេស នៃប្រទេសចិន បានឡើងដល់ ២៧,៣ ទ្រីលានប្រាក់យាន់ចិន ដែលកើនឡើង ១០,១ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។ ក្នុងនោះ ការនាំចេញបានកើនឡើង ១៤,២ ភាគរយ ឯការនាំចូលបានកើនឡើង ៥,២ ភាគរយ ។
ក្នុងបរិបទនៃការបង្អង់ល្បឿន កើនឡើងនៃសេដ្ឋកិច្ចសកល និងតម្រូវការពាណិជ្ជកម្មអន្តរជាតិ ត្រូវបានកាត់បន្ថយ ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្ម សរុបជាមួយបរទេស នៃប្រទេសចិន សម្រេចបាននូវកំណើនយ៉ាងនឹងនរ គឺបានមកដោយមិនងាយទេ ដែលឆ្លុះបញ្ចាំង ពីលក្ខណៈពិសេសយ៉ាងលេចធ្លោ គឺ មានភាពធន់និងកម្លាំង រស់រវើកដ៏ខ្លាំងក្លា ។

ក្នុងនោះ ក្នុងនាមជាកម្លាំងចលករ នៃពាណិជ្ជកម្មជាមួយបរទេស របស់ប្រទេសចិន សមិទ្ធផលរបស់សហគ្រាសឯកជនគឺ គួរឱ្យកត់សម្គាល់ ។ ក្នុងរយៈពេល ៨ ខែ ដើមឆ្នាំនេះ ទំហំនាំចូលនាំចេញ របស់សហគ្រាសឯកជនបានឡើងដល់ ១៣,៦៨ ទ្រីលានប្រាក់យាន់ចិន ដែលកើនឡើង ១៤,៩ ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ខ្ពស់ជាង ៤,៨ ភាគរយដែលជាល្បឿនកំណើនជាទូទៅ នៃទូទាំងប្រទេសចិន ត្រូវជា ៥០,១ ភាគរយនៃទំហំទូទៅ នៃពាណិជ្ជកម្មជាមួយបរទេស របស់ប្រទេសចិន ។ ការអភិវឌ្ឍផលិតផលថ្មី ការត្រួតត្រាយ ទីផ្សារថ្មី ការកែសម្រួលនិង លើកកម្ពស់កម្រិតថ្នាក់ នៃការធ្វើឌីជីថលូបនីយកម្ម និងស្វែងរកមុខរបរ និងរូបមន្តថ្មី នៃធុរកិច្ចអេឡិចត្រូនិចឆ្លងដែនជាដើម ។ល។ កម្លាំងរស់រវើក នៃសហគ្រាសឯកជន ទទួលបានការឆ្លុះបញ្ចាំង ដោយផ្ទាល់ពីទិន្នន័យ អំពីការនាំចេញនាំចូល ។

លើសពីនេះទៅទៀត កម្លាំងរស់រវើកនៃពាណិជ្ជកម្ម ជាមួយបរទេសរបស់ចិន ក៏បានមកពីការធ្វើពិពិធកម្មបង្កើត រចនាសម័្ពន្ធនៃទីផ្សារផងដែរ ។ ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូល របស់ប្រទេសចិនជាមួយ ដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជា សមាគមអាស៊ាន សហភាពអឺរ៉ុប និងអាមេរិក ជាដើមបានកើនឡើង ១៤ ភាគរយ ៩,៥ ភាគរយនិង១០,១ ភាគរយដោយឡែកពីគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០២១ ។ ក្នុងពេល ដំណាលគ្នា ទំហំនាំចេញនាំចូល របស់ប្រទេសចិន ជាមួយប្រទេសតាមបណ្តោយ” ខ្សែក្រវាត់ និងផ្លូវ”បានកើនឡើង ២០,២ ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ឯទំហំនាំចេញនាំចូល របស់ប្រទេសចិន ជាមួយរដ្ឋសមាជិកចំនួន ១៤ ផ្សេងទៀតនៃកិច្ចព្រមព្រៀង RCEP បានកើន ឡើង ៧,៥ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ហើយផលប្រយោជន៍ ពីគោលនយោបាយ RCEP កំពុងលេចចេញ ឥតឈប់ឈរ ។

ព្រមពេលជាមួយគ្នានេះ កម្លាំងរស់រវើក នៃពាណិជ្ជកម្មជាមួយបរទេស របស់ចិនក៏គឺនៅត្រង់ការធ្វើ តាមនិន្នាការ ពង្រីកឧត្តមភាពរបស់ខ្លួន ក៏ដូចជាផ្តល់ នូវអ្វី ដែលពិភពលោក ត្រូវការផងដែរ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មរថយន្ត ថាមពលថ្មីរបស់ប្រទេសចិន ទទួលបានការ អភិវឌ្ឍយ៉ាងផុលផុស ហើយកម្លាំងប្រកួតប្រជែង អន្តរជាតិរបស់វាត្រូវបាន លើកកម្ពស់យ៉ាងខ្លាំង ។ ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ ការនាំចេញរថយន្តថាមពលថ្មីរបស់ប្រទេសចិន បានកើនឡើងលើសពី ៩០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ដែលបានក្លាយជាចំណុច លេចធ្លោនៃពាណិជ្ជកម្ម ជាមួយបរទេសរបស់ចិន ។

សូមបញ្ជាក់ថា នៅថ្ងៃទី ៨ ខែកញ្ញា កិច្ចប្រជុំពិភាក្សាអំពីពាណិជ្ជកម្មនិង វិនិយោគចិនអន្តរជាតិលើកទី ២២ បានបើកធ្វើនៅខេត្ត Fujian ភាគអាគ្នេយ៍នៃប្រទេសចិន ។ ពាណិជ្ជករ ដែលមកពីប្រទេសនិងតំបន់ សរុបប្រហែល ៧០ បានចូលរួមពិព័រណ៍ តាមរបៀបអនឡាញឬនៅកន្លែងផ្ទាល់ ។ នេះគឺជាវេទិកាសាធារណៈមួយទៀត សម្រាប់ជំរុញការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិដែលប្រទេសចិនផ្តល់ ដល់ពិភពលោក ។ ពាណិជ្ជកម្មជាមួយបរទេស របស់ប្រទេសចិន ដែលមានភាពធន់យ៉ាងខ្លាំង គឺជា”ភាពរស់រវើកថ្មី” សម្រាប់លើកកម្ពស់សេដ្ឋកិច្ច ពិភពលោកជាប់ជានិច្ច ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top