បឺលីន៖ ក្រុមហ៊ុនបានឲ្យដឹងថា បន្ទាប់ពីក្រុមហ៊ុននាំចូលឧស្ម័នដ៏ធំបំផុត របស់អាល្លឺម៉ង់ Uniper ត្រូវបានជួយសង្គ្រោះ ពីការក្ស័យធន ដោយរដ្ឋាភិបាលក្នុងខែកក្កដា ក្រុមហ៊ុននាំចូលឧស្ម័នធំជាងគេទី៣ របស់ប្រទេស VNG ក៏បានស្នើសុំជំនួយពី រដ្ឋផងដែរ ដោយសារតែតម្លៃ ថាមពលកើនឡើង។
ក្រុមហ៊ុនបានឲ្យដឹងថា ដូចករណីរបស់ក្រុមហ៊ុន Uniper ដែរ ក្រុមហ៊ុន VNG ត្រូវតែទិញបរិមាណឧស្ម័នក្នុង “តម្លៃខ្ពស់គួរឱ្យកត់សម្គាល់” នៅលើទីផ្សារថាមពល ដើម្បីបំពេញកិច្ចសន្យាផ្គត់ផ្គង់របស់ខ្លួន។
ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន តម្លៃឧស្ម័ននៅអឺរ៉ុប បានកើនឡើង ៣ដង ខណៈដែលការផ្គត់ផ្គង់ដល់ប្រទេសអាល្លឺម៉ង់ តាមរយៈបំពង់បង្ហូរ Nord Stream 1 ត្រូវបានកាត់បន្ថយម្តងហើយម្តងទៀត។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន Gazprom បានកាត់បន្ថយ ការផ្គត់ផ្គង់ទាំងស្រុង ដោយបន្ទោសការលេចធ្លាយ ប្រេងនៅទួរប៊ីន។
យោងតាមក្រុមហ៊ុន VNG បានឱ្យដឹងថា កិច្ចសន្យាឧស្ម័នពីរដែលស្មើនឹង ៦៥ និង ៣៥ terawat ម៉ោងត្រូវបានរងផលប៉ះពាល់ដោយការរំខានការផ្គត់ផ្គង់របស់រុស្ស៊ី។ ក្រុមហ៊ុននៅតែអាចទទួលការចំណាយបន្ថែមចំនួន ១ពាន់លានអឺរ៉ូ (១ពាន់លានដុល្លារអាមេរិក) សម្រាប់កិច្ចសន្យាតូចជាងនេះ ប៉ុន្តែមិនមានទៀតទេ សម្រាប់កិច្ចសន្យាធំជាងនេះ។
ក្រុមហ៊ុននាំចូលឧស្ម័នអាល្លឺម៉ង់ បានឲ្យដឹងថា “ដើម្បីបញ្ចៀសការខាតបង់បន្ថែមទៀត សម្រាប់ ក្រុមហ៊ុន VNG និងដើម្បីធ្វើឱ្យប្រតិបត្តិការអាជីវកម្មទាំងមូលរបស់ VNG Group បន្តទៅមុខទៀត VNG មើលឃើញថា ខ្លួនត្រូវបានបង្ខំឱ្យអនុវត្តវិធានការគាំទ្របន្ថែមទៀត” ។
នៅចុងខែសីហា ក្រុមហ៊ុន VNG និងអ្នកផ្គត់ផ្គង់ឧស្ម័នចំនួន ១១ផ្សេងទៀតបានចុះឈ្មោះ រួចហើយនូវការទាមទារ សម្រាប់ការទូទាត់ពីមូលនិធិ ដែលត្រូវប្រមូលក្រោមការយកពន្ធថ្មី ដែលត្រូវគិតថ្លៃ ដល់អ្នកប្រើប្រាស់ នៅចន្លោះខែតុលា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៤៕
ប្រែសម្រួល ឈូក បូរ៉ា