ព័ត៌មានអន្តរជាតិ

ចៅក្រមអាមេរិក ច្រានចោលបណ្តឹង របស់លោក ដូណាល់ ត្រាំ ប្រឆាំងនឹងលោកស្រី Hillary Clinton

វ៉ាស៊ីនតោន៖ ចៅក្រម អាមេរិក បានច្រានចោលបណ្តឹង របស់អតីតប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ប្រឆាំង នឹង លោកស្រី Hillary Clinton។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីយប់ថ្ងៃព្រហស្បតិ៍ ចៅក្រមបានឲ្យដឹងថា បណ្តឹងនេះមិនមែនជាកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរក “ការដោះស្រាយ ចំពោះការខូចខាតផ្លូវច្បាប់” នោះទេ ប៉ុន្តែផ្ទុយទៅវិញជាការប៉ុនប៉ងប្រើប្រាស់តុលាការ ដើម្បីបង្ហាញការសោកស្ដាយផ្នែកនយោបាយ។

ចៅក្រម Donald Middlebrooks នៅឯតុលាការ ស្រុកសហរដ្ឋអាមេរិក សម្រាប់សង្កាត់ភាគខាងត្បូងនៃរដ្ឋផ្លរីដាបានឲ្យដឹងថា លោក ត្រាំ “កំពុងស្វែងរកការបន្លឺឡើង នូវសេចក្តីថ្លែងការណ៍ នយោបាយចំនួនពីរ រយទំព័រ ដែលបង្ហាញពីការសោកសៅ របស់លោក ចំពោះអ្នកដែលប្រឆាំងនឹងលោក” ។

លោក Middlebrooks បានសរសេរនៅក្នុងគំនិតរបស់លោកថា “ហើយតុលាការនេះមិនមែនជាវេទិកាសមរម្យនោះទេ” ។ បណ្ដឹង នេះ កើត ចេញ ពី ការ ស៊ើបអង្កេត លើ ទំនាក់ទំនង ដែល អាច កើត មាន រវាង យុទ្ធនាការ ប្រធានាធិបតីលោក ត្រាំ ឆ្នាំ២០១៦ និង ប្រទេសរុស្ស៊ី។

កាលពីខែមីនាកន្លងទៅ លោក ត្រាំ បានចោទប្រកាន់លោកស្រី Clinton ដែលបានប្រជែងប្រឆាំងនឹងរូបលោក ក្នុងការប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០១៦ ក៏ដូចជាគណបក្សប្រជាធិបតេយ្យរាប់សិបនាក់ផ្សេងទៀត ពីការប៉ុនប៉ងធ្វើឱ្យការបោះឆ្នោតឡើងវិញដោយបង្កើតការនិទានរឿងមិនពិត ដែលយុទ្ធនាការលោក ត្រាំ បានឃុបឃិតជាមួយរុស្ស៊ី។

ពាក្យបណ្តឹងនេះបានចោទប្រកាន់ថា លោកស្រី Clinton និងយុទ្ធនាការរបស់លោកស្រីបានឃុបឃិតជាមួយអតីតនាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោក James Comey អនុសញ្ញាជាតិប្រជាធិបតេយ្យ និងអ្នកផ្សេងទៀតដែលបាន “ឃុបឃិតដោយចេតនា ដើម្បីត្បាញរឿងមិនពិតខាងលើនេះឡើង”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top