ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បច្ចុប្បន្ននេះ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតយន្ដហោះដ្រូន ដ៏មានឥទ្ធិពល

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) មេបញ្ជាការកងទ័ពអាកាសរបស់កងទ័ពអ៊ីរ៉ង់ បានឲ្យដឹងថា សាធារណៈរដ្ឋអ៊ីស្លាម បានក្លាយខ្លួនជាអ្នកផលិត យានជំនិះគ្មានមនុស្សបើក (UAVs) ដែលត្រូវបានគេស្គាល់ ជាទូទៅថា ជាយន្តហោះដ្រូន និងមានបំណងធ្វើឱ្យមាន ការរីកចម្រើនបន្ថែមទៀត នៅក្នុងវិស័យនេះ ។

ធ្វើការកត់សម្គាល់នៅទីក្រុង Tabriz ភាគពាយ័ព្យប្រទេស លោក Hamid Vahedi បានលើកឡើងថា កងទ័ពអាកាសបានដំណើរការល្អក្នុងការផលិត UAV ហើយបានបង្កើតយន្តហោះ Kaman 12 និង Kaman 22 ដែលជាយន្ដហោះ UAV យុទ្ធសាស្ត្រ និងមានតម្លៃពីរ បន្ថែមពីលើយន្តហោះគ្មានមនុស្សបើកផ្សេងទៀត ដែលបង្កើតឡើងដោយក្រសួងការពារជាតិ។

លោក បាន បន្ថែម ថា អ៊ីរ៉ង់ ស្ថិត ក្នុង ចំណោម អ្នក ផលិត UAV កំពូល ក្នុង តំបន់ ហើយ សមត្ថភាព របស់ ខ្លួន ក្នុង ការ ផលិត UAV កំពុង តែ កើន ឡើង ពី មួយ ថ្ងៃ ទៅ មួយ ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមមេបញ្ជាការ ការសាកល្បងនាពេលថ្មីៗនេះ បានបង្ហាញថា UAVs របស់អ៊ីរ៉ង់ មិនត្រឹមតែអាចបំពេញបេសកកម្មឈ្លបយកការណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាយលុកគោលដៅដោយអាវុធច្បាស់លាស់ទៀតផង។

ក្នុងអំឡុងពេលសមយុទ្ធរយៈពេលពីរថ្ងៃកាលពីខែមុន កងទ័ពអ៊ីរ៉ង់បានសាកល្បង UAVs ផលិតក្នុងស្រុកជាច្រើនប្រភេទ ដោយប្រើពួកវាដើម្បីវាយប្រហារគោលដៅចំអកជាមួយនឹងអាវុធច្បាស់លាស់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top