ម៉ូស្គូ៖ ប្រធានាធិបតី រុស្ស៊ី និង បារាំង បាន ស្តីបន្ទោស គ្នាទៅវិញទៅមកកាលពី ថ្ងៃអាទិត្យ ជុំវិញ សុវត្ថិភាព នៅ រោងចក្រ នុយក្លេអ៊ែរ Zaporizhzhia ក្នុង ប្រទេស អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានស្តីបន្ទោសកងកម្លាំងអ៊ុយក្រែន ចំពោះការវាយប្រហារលើរោងចក្រ ខណៈប្រធានាធិបតីបារាំងលោក អេម៉ានុយអែល បានចោទទៅលើជនជាតិរុស្ស៊ី ថាជាអ្នកវាយប្រហារ ដោយលក្ខខណ្ឌ នៅ រោងចក្រ ថាមពល នុយក្លេអ៊ែរ ធំ បំផុត របស់ អឺរ៉ុប បន្ត បង្ក ក្តី បារម្ភ ដល់ ពិភពលោក។
រុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញ ទៅមកអំពីការបាញ់ផ្លោងជុំវិញ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia និងបង្កហានិភ័យទៅនឹង ការបញ្ចេញវិទ្យុសកម្មដ៏មហន្តរាយ ។
សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង និងវិមាន Elysee បានលើកឡើងពីការលំបាកក្នុងការព្យាយាមស្វែងរកកិច្ចព្រមព្រៀងមួយ ដើម្បីធានាសុវត្ថិភាពនៅកន្លែងនោះ។
វិមានក្រឹមឡាំងបានឲ្យដឹងថា “ភាគីរុស្ស៊ីបានទាក់ទាញការយកចិត្តទុកដាក់ ចំពោះការវាយប្រហាររបស់អ៊ុយក្រែន ជាទៀងទាត់ទៅលើបរិក្ខាររបស់រោងចក្រ រួមទាំងការស្តុកទុកកាកសំណល់វិទ្យុសកម្ម ដែលពោរពេញដោយផលវិបាកមហន្តរាយ”៕
ប្រែសម្រួល ឈូក បូរ៉ា