ប៉េកាំង៖ អាជ្ញាធរក្នុងតំបន់ បានឲ្យដឹងថា មនុស្សសរុបចំនួន ៩៣នាក់បានស្លាប់ និង ២៥ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីការរញ្ជួយដីកម្រិត ៦,៨រិចទ័រ បានវាយប្រហារតំបន់ Luding County និងតំបន់ជិតខាងក្នុងខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃទី០៥ ខែកញ្ញា។
យោងតាមទីស្នាក់ការកណ្តាល ជួយសង្គ្រោះ អ្នកស្លាប់ចំនួន ៥៥ នាក់បានកើតឡើងនៅក្នុងខេត្តស្វយ័ត Ganzi Tibetan ជាកន្លែងដែល Luding ស្ថិតនៅ ខណៈដែលអ្នកស្លាប់ ៣៨ នាក់ត្រូវបានរាយការណ៍នៅទីក្រុង Ya’an គិតត្រឹមម៉ោង ៥ ល្ងាច ថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា ក្នុងគ្រោះថ្នាក់រញ្ជួយដីនេះ ក្នុង ចំណោម អ្នក បាត់ ខ្លួន មាន ៩ នាក់ នៅ ក្រុង Luding និង ១៦ នាក់ នៅ ស្រុក Shimian ក្នុង ក្រុង Ya’an៕
ប្រែសម្រួល ឈូក បូរ៉ា