ព័ត៌មានអន្តរជាតិ

អង្គភាពប្រឆាំង NATO សំខាន់របស់រុស្ស៊ី ដកថយ អំឡុងពេលការ វាយលុក របស់អ៊ុយក្រែន

គៀវ ៖ យោងតាមរបាយការណ៍ ពីក្រសួងការពារជាតិ អង់គ្លេសបានឱ្យដឹងថា អង្គភាពកំពូលរុស្ស៊ី បានដកថយពីតំបន់ Kharkiv ចំពេលមានការ វាយលុកដោយជោគជ័យ របស់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អ៊ុយក្រែន Newsweek។

នៅក្នុងការអាប់ដេតព័ត៌មាន សម្ងាត់ប្រចាំថ្ងៃរបស់ខ្លួនអំពីសង្រ្គាម របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន ក្រសួងការពារជាតិ របស់ចក្រភពអង់គ្លេសបានឲ្យដឹងថា សមត្ថភាពរបស់រុស្ស៊ី ក្នុងការទប់ទល់នឹងអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) ទំនងជាត្រូវបានចុះខ្សោយយ៉ាងធ្ងន់ធ្ងរ ដោយសារតែចំនួនអ្នកស្លាប់ និងរបួសដែលខ្លួនមាននៅក្នុងទីក្រុងគៀវ ជំរុញឱ្យដណ្តើម យក តំបន់ Kharkiv ឡើងវិញ ។

ប្រភពបានឲ្យដឹង នៅក្នុងសារមួយថា “ធាតុនៃកងកម្លាំងរុស្ស៊ី ដែលត្រូវបានដកចេញពីតំបន់ Kharkiv កាលពីសប្តាហ៍មុន គឺមកពីកងរថក្រោះឆ្មាំទី១ (1 GTA) ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ស្រុក យោធាខាងលិច (WEMD)”។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងការពារជាតិអង់គ្លេស បានកត់សម្គាល់ថា 1 GTA បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងដំណាក់កាលដំបូង នៃការលុកលុយរបស់លោក ពូទីន ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ហើយមិនត្រូវបានបង្កើតឡើងវិញ ពេញលេញមុនពេលការ វាយលុករបស់ អ៊ុយក្រែននៅ Kharkov ។

ការធ្វើបច្ចុប្បន្នភាព របស់ក្រសួងបានឲ្យដឹងថា “1 GTA គឺជាកងទ័ពដ៏មានកិត្យានុភាពបំផុតរបស់រុស្ស៊ី ដែលត្រូវបានបម្រុងទុក សម្រាប់ការពារទីក្រុងមូស្គូ និងមានបំណងដឹកនាំការ វាយប្រហារតបតនៅក្នុងករណី នៃសង្រ្គាមជាមួយណាតូ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top