ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញឲ្យសហរដ្ឋអាមេរិក ចូលរួមក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ឡើងវិញ

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ លោក Nassar Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា សហរដ្ឋអាមេរិក ត្រូវចូលរួមកិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ ឡើងវិញ ដោយត្រូវតែបង្ហាញភាពជឿជាក់ និងបង្ហាញថា ខ្លួនគោរពតាមបទដ្ឋាន អន្តរជាតិ ។

“ប្រទេសដែល បានដកខ្លួនជាឯកតោភាគី ពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៥ បានរារាំងការសម្រេចបាន នូវកិច្ចព្រមព្រៀង ដោយផ្អែកលើផលប្រយោជន៍រួម … បានដាក់ទណ្ឌកម្មខុសច្បាប់ ឯកតោភាគី និងមិនសមហេតុផល (មកលើអ៊ីរ៉ង់) ហើយគ្មានសិទ្ធិធ្វើជាអ្នកទាមទារ ។ លោក Nassar Kanaani បានប្រាប់ដល់អ្នកយកព័ត៌មានក្នុងអំឡុងពេលសន្និសីទកាសែតប្រចាំសប្តាហ៍របស់គាត់ដែលបានថ្លែងដូច្នេះ ។

លោកបានកត់សម្គាល់ថា “រដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវចាត់វិធានការស្ថាបនាដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ” ។

ក្នុងការឆ្លើយតបនាពេលថ្មីៗនេះចំពោះសំណើរបស់សហគមន៍ (EU) ស្តីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការ ថាជាផែនការសកម្មភាពទូលំទូលាយរួម ហៅកាត់ (JCPOA) អ៊ីរ៉ង់ មិនបានលើកឡើងពីបញ្ហាថ្មី ឬ “ការទាមទារធ្ងន់ធ្ងរណាមួយ” ដែលនឹងរារាំងដល់ការសម្រេចបាន នូវកិច្ចព្រមព្រៀង ដែលអាចកើតមាននោះទេ។

លោក Kanaani បានថ្លែងថា ដោយហៅសម្ពាធរបស់ភាគីលោកខាងលិច បន្ទាប់ពីការឆ្លើយតបរបស់អ៊ីរ៉ង់ថា ជា “សង្រ្គាមផ្លូវចិត្ត” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top